របាយការណ៍​សិក្សា​ស្រាវជ្រាវ​ពី​ការ​ទទួល​ស្គាល់​ចំពោះ​ពាក្យ​ពេចន៍​ចិន​នៅ​ឯនាយក​សមុទ្រ​បាន​ប្រកាស​ជា​លើក​ដំបូង​
2018-02-19 15:15:18  cri  Web Editor:Guo

      នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ នាយក​ដ្ឋាន​ភាសា​បរទេស​នៃ​ប្រទេស​ចិន​បាន​ប្រកាស​ជា​លើក​ដំបូង​នូវ​របាយការណ៍​សិក្សា​ស្រាវ​ជ្រាវ​ពី​ការ​ទទួល​ស្គាល់​ចំពោះ​ពាក្យ​ពេចន៍​ចិន​នៅ​ឯនាយ​សមុទ្រ​ របាយការណ៍​ច្បាប់​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពាក្យ​ពេចន៍​ផ្នែក​នយោបាយ​នៃ​ប្រទេស​ចិន​ដែល​ប្រសូត​ឡើង​បន្ទាប់​ពី​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៨  ដូច​ជា​ "​សុបិន​ប្រទេស​ចិន " "ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ"  "សហគមន៍​រួម​វាសនា" ព្រម​និង​ "​ការ​ប្រឆាំង​អំពើ​ពុក​រលួយ" ជា​ដើម​ ​ទទួល​បាន​ការ​ទទួល​ស្គាល់​និង​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ពី​សហគមន៍​អន្តរជាតិ ហើយ​ប្រជាជន​លើ​ពិភពលោក​ក៏​កាន់​តែ​យល់​ដឹង​ច្បាស់​ជា​រៀង​រាល់​ថ្ងៃ​ចំពោះ​ផ្លូវ​អភិវឌ្ឍន៍​នៃ​ប្រទេស​​ចិន​និង​គម្រោង​របស់​ប្រទេស​ចិន​ផង​ដែរ ។

      តាម​ការ​ឧទេ្ទសនាម​របស់​អ្នក​ទទួល​ខុស​ពាក់​ព័ន្ធ​នៃ​នាយកដ្ឋាន​ភាសា​បរទេស​នៃ​ប្រទេស​ចិន​ឲ្យ​ដឹង​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​លើក​នេះ​សំខាន់​គឺ​សិក្សា​ពី​ភាសា​បរទេស​ដែល​ប្រើ​សម្លេង​របស់​ភាសា​ចិន​ ក្នុង​គោល​បំណង​ស្រាវ​ជ្រាវ​ការ​ទទួល​​ស្គាល់​ចំពោះ​ពាក្យ​ពេចន៍​ចិន​របស់​ប្រជាជន​នៃ​ប្រទេស​ប្រើ​ភាសា​អង់គ្លេស​នៅ​លើ​ពិពភលោក ក៏​ដូចជា​និន្នាការ​ទទួល​ស្គាល់​ចំពោះ​ពាក្យ​ពេចន៍​ចិន​នៅ​លើ​ពិភពលោក​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ