អង្គការ​OPEC​​រំពឹងថា​ឆ្នាំនេះ​ចំនួន​ផលិត​ប្រេងឆៅ​ពី​ប្រទេស​ក្រៅ​អង្គការ​OPEC​នឹងមានការកើនឡើង​
2018-01-19 11:45:45  cri  Web Editor:Deng

     ថ្ងៃទី ១៨ ​ខែមករា  ​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​​ (OPEC) ​បាន​ចេញផ្សាយ​របាយការណ៍​ថា ​តាមការរំពឹងទុក ​ក្នុងឆ្នាំនេះ ​ចំនួន​ផលិត​ប្រេងឆៅ​នៃ​ប្រទេស​ក្រៅ​អង្គការ​OPEC​​នឹង​មាន​ការកើនឡើង​លេចធ្លោ​។

      របាយការណ៍​មួយនេះ​បាន​បញ្ជាក់​ទៀតថា  ​​ដោយសារ​ការងើប​ឡើង​វិញ​នៃ​ទីផ្សារ​និង​កំណើន​នៃ​តម្លៃ​ប្រេងឆៅ ​ក្នុង​ឆ្នាំ​នេះ ​ចំនួន​ផលិត​ប្រេង​ក្នុង​តំបន់​ខ្លះ​នឹង​កើនឡើង ​ជាពិសេស​តំបន់​ទ្វីប​អាមេរិក​ខាង​ជើង​នឹង​មាន​កំណើន​ខ្ពស់​បំផុត៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ