អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថ្លែង​ថា ​​អាវុធ​ប្រល័យ​ជីវិត​ទ្រង់ទ្រាយ​ធំ​បង្ក​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ៗ
2018-01-19 15:44:02  cri  Web Editor:Ma

     ថ្ងៃ​ទី​១៨​ខែ​មករា ​លោក ​Guterresអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា ​អាវុធ​ប្រល័យ​ជីវិត​ទ្រង់ទ្រាយ​ធំ​កំពុង​បង្ក​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ទៅ​លើ​សន្តិភាព​និង​ស្ថិរភាព​របស់​សកលលោក។

    ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​សន្និសីទ​ជជែក​វែក​ញែក​កម្រិត​ខ្ពស់​ជុំវិញ​បញ្ហា​ការ​ដាក់​កំហិត​អាវុធ​ប្រល័យ​ជីវិត​ទ្រង់ទ្រាយ​ធំ​និង​បង្កើត​វិធានការ​ជឿ​ទុក​ចិត្ត។​លោក ​Guterresបាន​ថ្លែង​ក្នុង​សន្និសីទ​ថា​ ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​អាមេរិក​និង​រុស្ស៊ី​ក្នុង​បញ្ហា​អាវុធ​នុយគ្លែអែរ​និង​បញ្ហា​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​បន្ថយ​ជា​បណ្តើរ​ៗ ​កិច្ច​ព្រមព្រៀង​គ្រប់​ជ្រុង​ជ្រោយ​ស្តីពី​បញ្ហា​នុយគ្លែអែរ​អ៊ីរ៉ង់​ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​ជាប់​សង្ស័យ ​ការ​ប្រើប្រាស់​អាវុធ​គីមី​ក្នុង​ដែន​ស៊ីរី​ក៏​បង្កើត​ទៅ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រព័ន្ធ​ហាម​អាវុធ​គីមី​ទូ​ទាំង​ពិភពលោក។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ