ភាគីចិន​រីករាយ​សហការ​ជាមួយ​បណ្តាប្រទេស​អាហ្វ្រិក​និង​សហគមន៍អន្តរជាតិ បន្ត​ពួតដៃគ្នា​ប្រឆាំងទប់ស្កាត់​ការលួច​បបាញ់​និង​ការធ្វើពាណិជ្ជកម្ម​ខុសច្បាប់​អំពី​សត្វព្រៃ​និង​រុក្ខជាតិព្រៃ
2018-01-19 10:35:35  cri  Web Editor:Xu
    តាំងពី​ថ្ងៃទី ១ ខែមករា​ឆ្នាំនេះ​ឡើងទៅ ការជួញដូរ​ភ្លុកដំរី​និង​ផលិតផលភ្លុកដំរី​ទាំងអស់​ក្នុង​ដែនដីចិន​សុទ្ធតែ​ល្មើសច្បាប់ ។ ទង្វើនេះ​ទទួលបាន​ការវាយតម្លៃ​វិជ្ជមាន​ពីបណ្តាប្រទេស​អាហ្វ្រិក ។ លោកលូខាង អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែង​កាលពី​ថ្ងៃទី ១៨ ខែមករាថា ក្នុងនាមជា​ភាគី​ចុះហត្ថលេខី​លើ​កតិកាសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ​ស្តីពី​ពូជសត្វព្រៃ​និង​ពូជ​រុក្ខជាតិព្រៃ​ដែលជិត​ផុតពូជ ប្រទេសចិន​បានបំពេញ​តាមការទទួលខុសត្រូវ​ដោយ​ផ្ចិតផ្ចង់​ជាយូរមកហើយ ។ ភាគីចិន​រីករាយ​សហការ​ជាមួយ​បណ្តាប្រទេស​អាហ្វ្រិក​និង​សហគមន៍អន្តរជាតិ បង្កើត​សភាពការណ៍ល្អ​ដែល​ពួតដៃគ្នា​ប្រឆាំងទប់ស្កាត់​ការលួច​បបាញ់​និង​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​អំពី​សត្វព្រៃ​និង​រុក្ខជាតិព្រៃ​ថែមមួយ​កម្រិតទៀត ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ