លោកWangYiថ្លែង​អំពី​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​ថា ពេល​បច្ចុប្បន្ន​នេះ​ជា​ពេល​ពិនិត្យ​ភាព​ស្មោះ​ត្រង់​របស់​ភាគី​នានា
2018-01-17 15:24:09  cri  Web Editor:Ma

   ថ្ងៃ​ទី​១៦​ខែ​មករា ​លោក​WangYiរដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​បង្ហាញ​ទស្សនៈ​លើ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​នា​ពេល​បច្ចុប្បន្ន​នេះ​តាម​រយៈ​ស្ថានីយ៍​ទូរទស្សន៍PhoenixStatelliteTV

     លោក​WangYiថ្លែង​ថា​ ឧបទ្វីប​កូរ៉េ​នា​ពេល​បច្ចុប្បន្ន​បាន​លេច​ចេញ​នូវ​សភាពការណ៍​មាន​ភាព​បន្ធូរបន្ថយ​ដែល​កម្រ​បាន​ជួប​កាល​ពី​មុន​ គួរ​ឲ្យ​ថ្នាក់ថ្នម។​បទ​ពិសោធន៍​ប្រវត្តិសាស្រ្ត​បាន​ប្រាប់​យើង​ថា ​រាល់​ពេល​ដែល​ឧបទ្វីប​កូរ៉េ​មាន​ភាព​បន្ធូរ​បន្ថយ​ នឹង​លេច​ចេញ​ការ​រំខាន​មិន​ខាន។​ពេល​បច្ចុប្បន្ន​នេះ​ជា​ពេល​ពិនិត្យ​ភាព​ស្មោះ​ត្រង់​របស់​ភាគី​នានា។​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​បែងចែក​ឲ្យ​ច្បាស់​ថា ​អ្នក​ណា​ជា​អ្នក​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​នុយគ្លែអែរ​ឧបទ្វីប​កូរ៉េ​ដោយ​សន្តិវិធី ​ហើយ​នរណា​ជា​អ្នក​បំផ្លាញ​ឲ្យ​ស្ថានការណ៍​វិល​ទៅ​រក​ភាព​តានតឹង​វិញ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ