ប្រទេសបង់ក្លាដេស​និង​មីយ៉ាន់ម៉ា​មានផែនការ​បញ្ចប់​ការងារ​បញ្ជូន​ជនភៀសខ្លួនRakhineទៅវិញ​ក្នុងរយៈពេល​កំណត់ ២ ឆ្នាំ
2018-01-17 15:35:38  cri  Web Editor:Xu

    ថ្ងៃទី ១៦ ខែមករា ក្រសួង​ការបរទេស​បង់ក្លាដេស​បានប្រកាស​សេចក្តីថ្លែងការណ៍​ថា ប្រទេសបង់ក្លាដេស​និង​មីយ៉ាន់ម៉ា​មានផែនការ​បញ្ចប់​ការងារ​បញ្ជូន​ជនភៀសខ្លួន​Rakhine​ទៅវិញ​ក្នុងរយៈពេល​កំណត់ ២ ឆ្នាំ​ដោយ​គិតចាប់ពី​ការចាប់ផ្តើម​ដំណើរការ​បញ្ជូន​ទៅវិញ​ជាលើក​ដំបូង ។

    សេចក្តីថ្លែងការណ៍​បញ្ជាក់ថា ក្រុម​ការងារ​រួម​អំពី​បញ្ហា​បញ្ជូន​ជនភៀសខ្លួន​Rakhine​ទៅវិញ​នៃប្រទេសបង់ក្លាដេស​និង​មីយ៉ាន់ម៉ា​បានធ្វើ​សន្និសីទ​លើកទី ១ នៅមីយ៉ាន់ម៉ា ។ ភាគី​ទាំងពីរ​បង់ក្លាដេស​និង​មីយ៉ាន់ម៉ា​បាន​ពិភាក្សា​និង​បង្កើត​គម្រោង​ចាត់ចែង​ជនភៀសខ្លួន​ Rakhine ជាមួយ​គ្នានេះ​ភាគីទាំងពីរ​បាន​ថ្លែងថា​នឹង​ពន្លឿន​ការបញ្ជូន​ជនភៀសខ្លួន​Rakhine​ទៅវិញ ដោយបញ្ចប់​ក្នុងរយៈពេល​កំណត់ ២ ឆ្នាំ​គិតចាប់ពី​ការចាប់ផ្តើម​ដំណើរការ​បញ្ជូន​ទៅវិញ​ជាលើកដំបូង ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ