លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Patrice​Trovoada​ នាយករដ្ឋមន្រ្តី​ប្រទេស​សេតូម៉េ​និង​បាំ្រងស៊ីប
2018-01-17 15:17:52  cri  Web Editor:Wei

    ថៃ្ងទី​១៦​ ខែ​មករា​ លោក​Patrice​ Trovoada​ នាយករដ្ឋមន្រ្តី​ប្រទេស​សេតូ​ម៉េ​និង​បាំ្រង​ស៊ីប​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​នៅ​សេតូម៉េ។​

    លោក​ Patrice​ Trovoada​ បាន​រំលឹក​ឡើងវិញ​ថា​ ប្រទេស​សៅតូ​ម៉េ​និង​បាំ្រង​ស៊ីប​នឹង​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោល​នយោបាយ​ចិន​តែមួយ​ លោក​រំពឹងថា​ អាច​នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​មួយ​នឹង​ប្រទេស​ចិន​យ៉ាង​ទូលំ​ទូលាយ​ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​យូរអង្វែង​និង​រឹងមាំ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ ហើយ​ទទួល​បាន​សមិទ្ធផល​យ៉ាង​ល្អ​បរិបូណ៍ឥត​ឈប់ឈរ​ទៀត​ផង។​

    លោក​វ៉ាងយី​រំពឹងថា​ ភាគី​ទាំងពីរ​រួមគ្នា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អទិភាព​នៅ​ប្រទេស​សេតូ​ម៉េ​និង​បាំ្រង​ស៊ីប​ដូច​ជា​ ឧស្សាហកម្ម​កែឆ្នែ​ជលផល​និង​ទេសចរណ៍​ជាដើម​ដើម្បី​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​សេតូ​ម៉េ​និង​បាំ្រង​ស៊ីប​តាម​ទាន់​កម្រិត​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​បណ្តា​ប្រទេស​អាហ្រ្វិក​ដទៃ​ទៀត​ក្នុង​ពេល​ឆាប់ៗ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ