លោក​លី ខឺ​ឈាង នាយករដ្ឋមន្រ្តី​ចិន​ចេញ​ផ្សាយ​អត្ថបទ​ដាក់​ឈ្មោះ​តាម​ប្រព័ន្ធ​សារ​ព័ត៌មាន​កម្ពុជា
2018-01-09 19:05:48  cri  Web Editor:Zhai

      លោក​លី​ ខឺ​ឈាង នាយករដ្ឋមន្រ្តីចិន​ចេញ​ផ្សាយ​អត្ថបទ​ដាក់​ឈ្មោះ​ក្រោម​ចំណង​ជើង​ថា 

សង់​ស្ពាន​និង​ក្រាល​ផ្លូវ​ដើម្បី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-​មេគង្គ​និង​ចំណង​មេត្រីភាព​ចិន​

និង​កម្ពុជា​តាម​ប្រព័ន្ធ​សារ​ព័ត៌មាន​កម្ពុជា​នៅ​ថ្ងៃទី​ ៩​ ​ខែ​​មករា​ដូច​ត​ទៅ ៖​

        ទឹក​ទន្លេ​ ជា​ប្រភព​នៃ​ការ​ចិញ្ចឹម​បី​បាច់​ជីវិត ​ជាទី​កន្លែង​ដែល​បណ្តុះ​បណ្តាល​និង​ពូនជ្រំ​នូវ​

អរិយធម៌​ ។ តាំង​ពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្តោយទន្លេ​ បន្តពូជពង្សនិងរស់

នៅដោយបណ្តុំគ្នាពីមួយជំនាន់ទៅមួយជំនាន់ ។ ទន្លេឡានឆាងនិងទន្លេមេគង្គដែលមានទី

ប្រភពនៅប្រទេសចិនបានលាតសន្ធឹងជិត ៥០០០ គីឡូម៉ែត្រ ជាទន្លេដែលហូរកាត់ប្រទេស

ច្រើនបំផុតនៅអាស៊ី ដែលបានស្រោចស្រព​លើដីដ៏មានជីជាតិនិងស្រស់បំព្រងដែលស្ថិតនៅ

តាមបណ្តោយច្រាំងទន្លេនិង​​កកើតបានជាវប្បធម៌ដ៏ត្រចះត្រចង់បីដូចរស្មីនៃដួងតារានៅក្នុង

តំបន់ ។

       ទន្លេដ៏ធំ​មួយខ្សែនេះ ជាអំណោយពីធម្មជាតិដែលជាទីបង្អែកសម្រាប់ការរស់នៅរបស់

យើង ហើយកាន់តែជាចំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង ។ វាបាន

ផ្សារភ្ជាប់ប្រទេសទាំង ៦ ដែលហូបទឹកនៃទន្លេតែមួយឲ្យក្លាយជាសហគមន៍រួមវាសនាតែមួយ

ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធដូចជាមនុស្សក្នុង

គ្រួសារតែមួយ ។ អាស្រ័យហេតុនេះ គ្រាន់តែលើកពីគំនិតផ្តួចផ្តើមស្តីពីយន្តការសហប្រតិបត្តិ

ការឡានឆាង-មេគង្គដែល​បានប្រើឈ្មោះរបស់ទន្លេមួយនេះ ក៏ទទួលបានការឆ្លើយតបយ៉ាង

សកម្មពីបណ្តាប្រទេសពាក់ព័ន្ធ ។

          ទំហំសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសទាំង ៦ មានភាពខុសប្លែកពីគ្នា

មានបញ្ហាអ្វីក៏ពិគ្រោះពិភាក្សាជាមួយគ្នា ដោយបានប្រែក្លាយភាពបំពេញបន្ថែមគ្នាផ្នែកសេដ្ឋ

កិច្ចឲ្យទៅជាកម្លាំងជួយជំរុញគ្នាដើម្បីការអភិវឌ្ឍ ដែលផ្តោតលើវិស័យធំៗទាំង ៣ គឺសន្តិសុខ

នយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍជានិរន្តរភាព សង្គមនិងវប្បធម៌មនុស្សជាតិ ស្របតាម

ឧត្តមភាពជាប្រទេសជិតខាង ក្នុងន័យ​ជីកកកាយរកឲ្យបានកាន់តែស៊ីជម្រៅនូវសក្តានុពលនៃ

កិច្ចសហប្រតិបត្តិការ ហើយ​បានធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា

យ៉ាងទូលំទូលាយលើវិស័យការតភ្ជាប់ សមត្ថភាពផលិត សេដ្ឋកិច្ចឆ្លងដែន ធនធានទឹក

 កសិកម្ម និងការកាត់បន្ថយភាពក្រីក្រជាដើម ។

          ដោយឈរលើមូលដ្ឋាននៃចំណងមិត្តភាពប្រពៃណីដ៏យូរលង់និងការអភិវឌ្ឍ​ប្រកប

ដោយសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដែលជាក្តីបំណងរួមរបស់យើង ​ដែលជាហេតុ

ញ៉ាំងឲ្យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គទទួលបានផ្លែផ្កាដោយ​សារមានលក្ខណ

សម្បត្តិគ្រប់គ្រាន់រួចជាស្រេច ។ គម្រោងជាសមិទ្ធផលដំណាក់កាលដំបូងចំនួន ៤៥ ដែលបាន

កំណត់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកដំបូងកាលពីឆ្នាំ ២០១៦ បាននិងកំពុងដំណើរការទៅតាម

ផែនការ ពោលគឺ​ហិរញ្ញប្បទានពិសេសនៃកិច្ចសហការផ្នែកសមត្ថភាពផលិតដែលមានតម្លៃ​

 ៥០០០ លានដុល្លារ​អាមេរិក​បានសម្រេចដោយលើសទំហំដែលបានគ្រោងទុក​​ ហើយ

មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ​គ្រោងនឹង​ផ្តល់​ការ​គាំទ្រ​លើ​គម្រោង​

ចំនួន ១៣២ ដែលលើក​ឡើង​ដោយ​ប្រទេស​ទាំង​ ៦ ​​បានបង្កើតជាល្បឿនឡានឆាង-មេគង្គ

ដែលមានភាពវិវឌ្ឍរីកចម្រើនជារៀងរាល់ថ្ងៃ មានផ្លែផ្កាជារៀងរាល់ខែ និងឈានដល់កម្រិត

ខ្ពស់ថ្មីជារៀងរាល់ឆ្នាំ ។

         កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែលកកើតឡើងដោយសារទឹក និងចម្រើន

រុងរឿងដោយសារទឹក បានវិវឌ្ឍ​ជាយន្តការសហប្រតិបត្តិការអនុតំបន់ដែលពោរពេញទៅ

ដោយភាពរស់រវើកនិងប្រកបដោយសក្តានុពលអភិវឌ្ឍន៍ ។ ក្នុងនាម​ជាផ្នែកមូលដ្ឋានមួយនៃ

កិច្ចសហប្រតិបត្តិការតំបន់ ក្រោមបរិបទបច្ចុប្បន្នដែលមានភាពផ្ទុយពីការធ្វើសកភាវូបនីយកម្ម

និងការងើបឡើងនៃការគាំពារនិយម ក៏ដូចជាកម្លាំងចលករមិនគ្រប់គ្រាន់នៃកិច្ចសហប្រតិបត្តិ

ការក្នុងតំបន់អាស៊ីបូព៌ា កិច្ច​​សហប្រតិបត្តិការឡានឆាង-មេគង្គវាមិនត្រឹមតែមានអំណោយផល

សម្រាប់ការបង្រួញនូវគម្លាតអភិវឌ្ឍន៍នៃផ្ទៃ​ក្នុង​អាស៊ាន ផ្តល់ជាកម្លាំងចលករសម្រាប់ការធ្វើ

សមាហរណកម្មអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ចូលនូវប្រភពទឹករស់រវើក និងកម្លាំង

 ចលករសម្រាប់កិច្ច​សហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ រហូតដល់ដំណើរវិវឌ្ឍនៃ

សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែលប្រកបដោយភាពកាន់តែបើកចំហ បរិយាប័ន្ន ផ្តល់ផល

ប្រយោជន៍ជាទូទៅ ​តុល្យភាព និងឈ្នះ​-​ឈ្នះ​ទៀតផង ។

         ទន្លេឡានឆាងនិងទន្លេមេគង្គដែលមានតាំងពីសម័យបុរាណមក វាបានផ្ទុក​នូវ​ភាព

លំបាកជូរចត់ ភាពរុងរឿងនិងក្តីសុបិនដ៏មោទនៈនៃប្រទេសតាមបណ្តោយ​ទន្លេ កិច្ចសហ

ប្រតិបត្តិការឡានឆាង-មេគង្គនឹងហូរឆ្ពោះទៅកាន់អនាគត ដែលវាប្រាកដជានឹងហូរកាត់នូវ

ការសម្រេចសុបិន និងភាពរុងរឿងថ្កុំថ្កើងជាមួយគ្នារបស់យើងជាក់ជាពុំខាន ។

          ឆ្នាំថ្មី អ្វីៗក៏ថ្មី ។ ខ្ញុំរំពឹងថានឹងអាចធ្វើការពិគ្រោះពិភាក្សាគ្នាជាមួយគ្រប់ភាគីអំពីផែនការ

ប្រតិបត្តិនាពេលអនាគតតាមរយៈកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

លើកទី២ដែលនឹងប្រារព្ធធ្វើនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ក្នុងន័យស្រោចស្រពឲ្យបាន

ផ្លែផ្កាកាន់តែសម្បូរលើវិស័យធារាសាស្ត្រ អប់រំ វប្បធម៌​និងយុវជនជាដើម ។

        កាលពីឆ្នាំ ២០១៦ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចនៅប្រទេស

កម្ពុជាប្រកបដោយភាពជោគជ័យ ដែលបានជំរុញឲ្យកិច្ចសហប្រតិបត្តិការភាពជាដៃគូ

យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងកម្ពុជាឈានដល់កម្រិតថ្មីថែមទៀត ។ លើក

នេះខ្ញុំមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដោយតបតាមការអញ្ជើញរបស់សម្តេច​អគ្គមហា

សេនាបតី​ តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា រំពឹងថានឹងមានការ

សំណេះសំណាលយ៉ាងស្និទ្ធស្នាលអំពីចំណងមេត្រីភាពដ៏ល្អប្រពៃរវាងប្រទេសទាំងពីរម្តង

ទៀត ។

          ឆ្នាំនេះត្រូវជាខួបទី ៦០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងកម្ពុជា ។

 និយាយចំពោះមហាជនចិន កម្ពុជាគឺជាប្រទេសមួយដែលញ៉ាំងឲ្យពួកយើងមានភាព

ស្និទ្ធស្នាលជាអនេក ។ នេះវាមិនត្រឹមតែដោយសារទំនាក់ទំនងជាអ្នកជិតខាងដ៏ស្អិតល្មួតរវាង​​

ចិននិងកម្ពុជាដែលអាចស្វែងរកប្រភពនៅជាង ២០០០ឆ្នាំមុន ហើយក៏មិនត្រឹមតែដោយសារ

វប្បធម៌ខ្មែរដ៏ត្រចះត្រចង់ និងប្រសាទបុរាណអង្គរដែលល្បីរន្ទឺទូទាំងពិភពលោកដែលញ៉ាំងឲ្យ

អ្នកផងទាំងពួងនឹកភ្នកប៉ុណ្ណោះទេ ក៏ប៉ុន្តែលើសពីនេះទៅទៀត គឺដោយសារតែក្នុងរយៈពេល

ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ប្រទេសចិននិងកម្ពុជាបានជួបប្រទះរឿងប្រវត្តិសាស្ត្រស្រដៀងគ្នា

និងបានឆ្លងកាត់​ការរួមគ្នាតស៊ូប្រយុទ្ធ ជាហេតុនាំឲ្យប្រជាជននៃប្រទេសទាំងពីររួមរស់ជាមួយ

គ្នាក្នុងភាពមោះមុត ហើយក៏ដោយសារតែក្នុងពេលដែលប្រឈមនឹងបញ្ហាដែលពាក់ព័ន្ធ​ដល់

ផលប្រយោជន៍ជាស្នូលរបស់សមភាគី និងរឿងធំនិងសំខាន់ដែលភាគីទាំងពីរយកចិត្តទុកដាក់

ដូចគ្នា ឈរលើគោលការណ៍នៃការគាំពារសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ ក៏ដូចជាអធិបតេយ្យ

ភាពនិងឯករាជ្យភាពរបស់ជាតិ ប្រទេសចិននិងកម្ពុជា​មានការយល់ឃើញដូចគ្នាលើតម្លៃនៃ

មិត្តស្មោះក្នុងគ្រាលំបាក និងការប្រកាន់ខ្ជាប់នូវការគាំពារសច្ចភាពទៅវិញទៅមក។

          ចំណងមិត្តភាពដ៏មហិមារវាង ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ ព្រះ​នរោត្តម​សីហនុ​

ព្រះ​បរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ដែលបានឆ្លងកាត់អស់រយៈពេលកន្លះ

ទសវត្សរ៍បានចារឹកជារឿងតំណាលដ៏អស្ចារ្យ ទាំងក្នុងទំព័រប្រវត្តិសាស្ត្រទំនាក់ទំនងរវាងចិន

និងកម្ពុជា ក៏ដូចជាអន្តរជាតិផងដែរ ។ ជាការពិតណាស់ នៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជន

ចិន ប្រទេសកម្ពុជានិងព្រះនាមរបស់ព្រះ​ករុណា​ ​ព្រះ​បាទ​សម្ដេច​ ព្រះ​នរោត្តម​សីហនុ​

ព្រះ​បរមរតនកោដ្ឋ​សុទ្ធតែជាការចងចាំនៃយុគសម័យ​មួយដែលមិនអាច​លុបបំបាត់បាន ។

មានគេនិយាយថា រឿងតំណាលដ៏អស្ចារ្យនេះគឺបានសបង្ហាញឲ្យឃើញពីឥរិយាបថចំពោះ

មនុស្ស និងការដោះស្រាយបញ្ហាដែលជាផ្នែកមួយនៃវប្បធម៌ប្រពៃណី​ដ៏​ឆ្នើម​របស់ជនជាតិចិន

និងបានឆ្លុះបញ្ចាំងពីកម្លាំងទាក់ទាញនៃសច្ចភាពរបស់ប្រទេសចិនថ្មីដែលប្រកបដោយភាព

ឯករាជ្យម្ចាស់ការនិងកិច្ចការទូត​សន្តិភាព ។ ថ្វីបើពេលវេលាបានរំកិលទៅមុខ ពិភពលោក

មានការប្រែប្រួលក្តី ក៏ប៉ុន្តែការថែរក្សានិងឲ្យតម្លៃរបស់យើងទៅលើចំណងមិត្តភាពប្រពៃណី

រវាងចិននិងកម្ពុជា ការប្រកាន់ខ្ជាប់របស់យើងលើទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផល

ប្រយោជន៍ បរិយាប័ន្ន ​និងគោលការណ៍​ណែនាំស្តីពី​កិច្ចការទូត​ជា​មួយ​ប្រទេស​ជិត​ខាង​ គឺ​​ការ

រក្សាភាពសុខដុមរមនាជាមួយប្រទេសជិតខាង ចាត់ទុកប្រទេសជិតខាងជាដៃគូ ការប្តេជ្ញាចិត្ត

របស់យើងក្នុងការបង្កើតសហគមន៍រួមវាសនាតែមួយជាមួយប្រទេសជិតខាង និងទស្សន

សច្ចភាពនិងផលប្រយោជន៍ដ៏ត្រឹមត្រូវដែលយើងបានប្រកាន់ខ្ជាប់ គឺជាការបន្តវេននៃ

ឥរិយាបថនិងសច្ចភាពរបស់ប្រជាជាតិចិនវាមិនកែប្រែជាដរាប ពោលគឺពេលវេលារឹតតែយូររឹត

តែរឹងមាំ ។

           បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសដែលដាក់ឈ្មោះតាមកំពង់ផែក្រុងព្រះសីហនុ បាននិង

កំពុងអភិវឌ្ឍយ៉ាងផុលផុស ដែលបានស្រូបទាញសហគ្រាសចិននិងបរទេសជាង ១០០ ទៅ

ធ្វើអាជីវកម្ម បានផ្តល់ឱកាសការងារក្នុងតំបន់ជិត ២ ម៉ឺន គឺដូចជាគម្រោងសហប្រតិបត្តិការ

ជាក់ស្តែងដទៃទៀតរវាងចិននិងកម្ពុជាដូច្នោះដែរ វា​បាននិងកំពុងបន្តចារឹកនូវទំព័រថ្មី​សម្រាប់

យុគសម័យនៃ​ចំណងមិត្តភាពចិននិងកម្ពុជាតាមវិធី​ដែលផ្តល់សេចក្តីសុខសុភមង្គលពិត

ប្រាកដជូនដល់ប្រជាជន ។ ពេលបានមើលឃើញប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់ទុក្ខលំបាក

បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់នៅលើមាគ៌ាអភិវឌ្ឍន៍ ប្រជាជនចិនមានសេចក្តីត្រេក

អរយ៉ាងស្មោះអស់ពីដួងចិត្ត ។ ក្នុងដំណើរដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិ

ឡើងវិញ និងការដឹកនាំឲ្យប្រទេសជាតិខ្លាំងក្លាប្រជាជនសម្បូរសប្បាយ ប្រទេសចិននិងកម្ពុជា

​កាន់តែត្រូវចាប់ដៃគ្នាដើរឆ្ពោះទៅមុខ តស៊ូពុះពារឧបសគ្គជាមួយគ្នា ។ ប្រទេសចិន​រីករាយក្នុង

ការតភ្ជាប់ដោយស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា​​ក្នុងន័យត្រួសត្រាយ

នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ។ ការបណ្តាក់ទុន បច្ចេកទេស សមត្ថភាព

ផលិត និងភ្ញៀវទេសចរដែលមកពីប្រទេសចិន នឹងចូលរួមចំណែកក្នុងការជួយអភិវឌ្ឍដល់

សេដ្ឋកិច្ចសង្គមរបស់កម្ពុជាដូចគ្រាកន្លងទៅ ។

         កិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសចិននិងកម្ពុជា ក៏ដូចជាឡានឆាងនិងមេគង្គ

គឺសុទ្ធតែចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺជីវភាពរស់នៅនិងការផ្តល់សេចក្តីសុខ​

សុភមង្គលជូនដល់ប្រជាជនជាទិសដៅណែនាំ ។ ខ្ញុំមានក្តីសប្បាយរីករាយជាពន់ពេកដែល

បានដឹងថាក្រុមការងារសុខាភិបាលរបស់ចិនក្នុងសកម្មភាព "ដំណើរពន្លឺនៃក្តីសង្ឃឹមតាម​ទន្លេ​

មេគង្គ​"បានជួយឲ្យប្រជាពលរដ្ឋកម្ពុជាជាង ៦០០ រូបដែលមានជំងឺភ្នែកឡើងបាយបានជា

សះស្បើយ ជឿជាក់ថាអនាគតដ៏ភ្លឺស្វាងនៃការរួមគ្នាអភិវឌ្ឍរបស់យើង នឹងស្ថិតនៅក្នុងក្រសែ

ភ្នែកដែលពោរពេញទៅដោយក្តីសង្ឃឹមរបស់ពួកគាត់ ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹង

រួមជាមួយសម្តេច​អគ្គមហាសេនាបតី​ តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជាបើកដំណើរការ

នូវសកម្មភាពវះកាត់ជំងឺបេះដូងស្តីពី"​ដំណើរ​សប្បុរសធម៌" ​ខ្ញុំសូមជូនពរឲ្យអ្នកជំងឺទាំងឡាយ

ឆាប់បានជាសះស្បើយ​ និងជឿជាក់ថា ចំណងមិត្តភាពរវាងចិននិងកម្ពុជានឹងទទួលបាន

កម្លាំងចលករកាន់តែយូរអង្វែងពីក្នុងចង្វាក់បេះដូងរបស់ពួកគាត់ដែលកាន់តែមានកម្លាំងខ្លាំង

ក្លា ។

          មានស្ថិតិបង្ហាញថា ប្រទេសចិនបានជួយកសាងស្ពាននិងផ្លូវថ្នល់ច្រើនបំផុតនៅក្នុង

ប្រទេសកម្ពុជា ។ ខ្ញុំយល់ឃើញថា ក្នុងចំណោមនោះ គ្មានអ្វីគួរឲ្យសង្ស័យឡើយ ស្ពានដែលល្អ

បំផុតគឺស្ពានមិត្តភាពរវាងប្រជាជនចិននិងកម្ពុជា ឯផ្លូវដែលល្អ​បំផុតជាការពិតណាស់គឺផ្លូវរួម

គ្នាអភិវឌ្ឍរវាងប្រទេសចិននិងកម្ពុជា ហើយការមកដល់របស់ខ្ញុំលើកនេះ គឺក្នុងគោលបំណង

ដើម្បីបន្តសាងសង់ស្ពាននិងក្រាលផ្លូវបែបនេះតទៅទៀត ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ