ការចរចាអំពីក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូងទទួលបានការវិវឌ្ឍរីកចម្រើនថី្ម​
2017-12-28 16:42:27  cri  Web Editor:Guo

     

    ថ្ងៃទី ៦ ខែ​សីហា​ ឆ្នាំ ២០១៧ ក្នុង​សនិ្នសីទ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​និង​អាស៊ាន​ដែល​ធ្វើ​ឡើង​នៅក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន គ្រប់​ភាគី​បាន​ឈាន​ដល់​គំនិត​ឯកភាព​លើ​ក្របខ័ណ្ឌ​​ក្រម​ប្រតិបតិ្ត​សមុទ្រ​ចិន​ខាង​ត្បូង ដែល​បាន​តាំង​ជា​មូលដ្ឋាន​ដ៏​ល្អ​ប្រសើរ​សម្រាប់​ការ​ធ្វើ​កិច្ច​ពិគ្រោះ​ពិភាក្សា​ជាក់​ស្តែង​អំពី​ក្រមប្រតិបតិ្ត​នេះ​នៅ​ពេល​អនាគត ។ ថ្ងៃទី ១៣ ខែ​វិចិ្ឆកា ក្នុង​សន្និសីទ​ថ្នាក់​ដឹកនាំ​ចិន​និង​អាស៊ាន​លើក​ទី​២០ ដែល​បើក​ធ្វើ​នៅ​ក្រុង​ម៉ានីល ប្រទេស​ចិន​និង​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​​អំពី​សេចកី្ត​ព្រាង​ក្រមប្រតិបតិ្ត​សមុទ្រ​ចិន​ខាង​ត្បូង ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​និន្នាការ​វិជ្ជមាន​នៃ​ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​​ពេល​បច្ចុប្បន្ន​ ក៏​ដូច​ជា​គំនិត​​ឯកភាព​រួម​របស់​ភាគី​ទាំង​ពីរ​ក្នុង​ន័យ​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​គាំពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ