៨-សន្និសីទ​លើក​ដំបូង​នៃ​ថ្នាក់​ដឹកនាំ​របស់​អង្គការRCEP​បាន​បើក​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន
2017-12-28 16:57:58  cri  Web Editor:Liu

    ថ្ងៃទី១៤ ខែវិច្ឆិកា ​ឆ្នាំ​២០១៧ ​សន្និសីទ​នៃ​ថ្នាក់​ដឹកនាំ​របស់​អង្គការ​កិច្ចព្រមព្រៀង​ទំនាក់ទំនងភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​(ហៅកាត់ថា​អង្គការ​RCEP)​ដែល​ដឹក​នាំ​ជា​សំខាន់​ដោយ​អាស៊ាន​ដឹកនាំ​បាន​រៀបចំធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ានីល​ក្នុង​អំឡុង​ពេល​បើកធ្វើ​សន្និសីទ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ពន្ធ​មួយ​ចំនួន​​។នេះ​ជា​ការ​បើក​ធ្វើ​សន្និសីទថ្នាក់​ដឹកនាំ​ជា​លើក​ដំបូង​របស់​ប្រទេស​​ពាក់ព័ន្ធ​ពី​យន្តការ​ចរចា​RCEP​បាន​ចាប់ដំណើរការ​​នៅ​ឆ្នាំ​២០១២​មក​។​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​១៦ រួម​មាន​សមាជិក​ប្រទេស​អាស៊ាន​ទាំង​១០​និង​ប្រទេស​ចិន​ ជប៉ុន​កូរ៉េខាងត្បូង អូស្ត្រាលី​ នូវែលសេឡង់​និង​ឥណ្ឌា​បាន​ថ្លែងថា​ ​RCEP​ត្រូវ​រៀបចំឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ដែល​មាន​ស្រាប់​និង​ត្រូវ​គិត​ពិចារណា​ដល់​កម្រិត​​អភិវឌ្ឍន៍​ខុសគ្នា​នៃ​​ភាគី​ជា​សមាជិក ដើម្បី​បន្ថែម​ភាព​រស់​វើក​មួយ​ចំនួន​​ ​ក្រោម​សភាព​ដែល​​សមស្រប​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ស្រាប់​ ​រួម​មាន​ការ​ដាក់​ចេញ​លក្ខណៈ​ពិសេស​និង​លក្ខណៈ​ទីទៃ​គ្នា​ជា​ដើម​។ថ្នាក់ដឹកនាំ​គ្រប់​រូប​ក៏​បាន​​រំលឹកឡើងវិញថា​ នឹង​ខិតខំប្រឹងប្រែង​ដើម្បី​សម្រេច​បាន​នូវ​ព្រមព្រៀង​មួយ​ដែល​ទំនើប​ ​គ្រប់​ជ្រុងជ្រោយ​ ​មាន​គុណភាព​ខ្ពស់​និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​។​លោក​LeLuongMinhអគ្គលេខាធិការ​បាន​ថ្លែងថា​ ​បច្ចុប្បន្ននេះ ​ការចរចា​បាន​ឈាន​ចូល​ដំណាក់កាល​ចុង​ក្រោយ​ហើយ ​សង្ឃឹមភាគី​នានា​ខិតខំប្រឹង​ប្រែង​ដើម្បី​ពន្លឿន​ដំណើរ​វិវឌ្ឍន៍​កិច្ច​ចរចារ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ