សន្និសីទ​ការងារ​សេដ្ឋកិច្ច​មជ្ឈិម​បើកធ្វើ​នៅ​ក្រុងប៉េកាំង​
2017-12-21 15:06:58  cri  Web Editor:Sun

   សន្និសីទ​ការងារ​សេដ្ឋកិច្ច​មជ្ឈិម​បាន​បើកធ្វើ​ពីថ្ងៃទី១៨​ដល់​ថ្ងៃទី២០​ខែធ្នូ​នៅ​ក្រុង​ប៉េកាំង ​។ ​លោក​ ស៊ីជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ ប្រធាន​រដ្ឋចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​ថ្លែង​សុន្ទរកថា​សំខាន់​ក្នុង​សន្និសីទ​លើកនេះ​ ដោយ​បាន​បូកសរុប​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសចិន​ចាប់តាំងពី​សមាជ​បក្សកុម្មុយនិស្តចិន​លើក​ទី១៨​រៀងមក​ វិភាគអំពី​ស្ថានការណ៍​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន ​និង​ការរៀបចំ​ការងារ​សេដ្ឋកិច្ច​ឆ្នាំ២០១៨​ ។​ សន្និសីទ​សម្គាល់ថា​ គំនិត​សេដ្ឋកិច្ច​សង្គមនិយម​មាន​លក្ខណៈពិសេស​ចិនក្នុង​យុគសម័យថ្មី​ជាសមិទ្ធផល​នៃ​ទ្រឹស្តី​ដែល​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេសចិន​ក្នុង​រយៈពេល​៥ឆ្នាំ​កន្លង​ទៅនេះ​ ជា​សមិទ្ធផលថ្មី​បំផុតនៃ​សេដ្ឋសាស្ត្រ​នយោបាយ​សង្គមនិយម​លក្ខណៈពិសេស​ចិន ​ចាំបាច់​ត្រូវតែ​ប្រកាន់ខ្ជាប់​ជាយូរអង្វែង ​ដើម្បី​ឆ្លើយតប​នឹង​​ការរីកចម្រើន​ឥតឈប់ឈរ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ