សហគមន៍​អភិវឌ្ឍន៍​ទ្វីបអាហ្រ្វិក​ខាងត្បូង​នឹង​ធ្វើការ​ពិភាក្សា​អំពីបញ្ហា​Zimbabweនៅ​ក្រុង​Angola
2017-11-20 15:14:57  cri  Web Editor:Li

 ប្រព័ន្ធ​សារព័ត៌មាន​​អាហ្វ្រិក​ខាងត្បូង​បាន​ចុះផ្សាយ​ដំណឹងកាលពី​ថ្ងៃទី ១៩ ខែ​វិច្ឆិកា​ឲ្យ​ដឹង​ថា​  សហគមន៍​អភិវឌ្ឍន៍​ទ្វីប​អាហ្រ្វិក​ខាងត្បូង​កំណត់​ថា​នឹង​ធ្វើសន្និសីទ​នៅ​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា​នៅ​ក្រុង​ Angola ដើម្បី​ពិភាក្សា​អំពី​បញ្ហា​Zimbabwe ។

   លោក Zuma ប្រធាន​ផ្លាស់វេន​នៃ​សហគមន៍អភិវឌ្ឍន៍ទ្វីបអាហ្រ្វិក​ខាងត្បូង​និង​ជា​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​បាន​រំលឹក​ម្តងទៀត​ថា​  សហគមន៍​ប្រឆាំង​ទាំង​ស្រុង​​រាល់​ការផ្លាស់ប្តូរ​អំណាច​នយោបាយដែល​មិន​ស្រប​នឹង​​​​រដ្ឋ​ធម្មនុញ្ញ​ ។  លោក​បាន​ថ្លែង​ទៀត​ថា​ " សហគមន៍​អភិវឌ្ឍន៍​ទ្វីប​អាហ្រិក​ខាងត្បូងដែល​​ប្រកប​ដោយ​ស្ថិរភាពនិង​សន្តិភាព​ គឺ​សមស្រប​នឹង​ផលប្រយោជន៍​របស់​យើង​ខ្ញុំ​   ប្រទេស​​Zimbabweជា​សមាជិក​សំខាន់​មួយ​របស់​យើង​ខ្ញុំ​ ។ "

ទាក់ទង​ជាមួយ​យើង​ខ្ញុំ