អ្នក​ជំនាញការ​និង​បញ្ញវន្ត​ប្រទេស​ហ្វីលីពីន​ផ្តោតសំខាន់​ទៅលើ​សមិទ្ធិផល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន​របស់​លោក​លីខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​
2017-11-20 15:40:41  cri  Web Editor:Wei
    លោក​លីខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​បាន​អញ្ជើញ​ទៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ដើម្បី​ចូល​រួម​សន្និសីទ​ថ្នាក់​ដឹកនាំ​អាស៊ី​ខាងកើត​មួយចំនួន​ព្រមទាំង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ហ្វីលីពីន​ទៀតផង​កាលពី​ថៃ្ងទី​១២​ដល់​ថៃ្ងទី​១៦​ ខែ​វិច្ឆិកា។​ក្នុងពេល​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​របស់​វិទ្យុ​យើងខ្ញុំ​ លោក​Lucio​ Pitlo​ អ្នក​ជំនាញការ​អំពី​បញ្ហា​ប្រទេស​ចិន​នៃ​មហាវិទ្យាល័យ​Ateneo​ de​ Manila​ ប្រទេស​ហ្វីលីពីន​បាន​ថែ្លងថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​លីខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​លើកនេះ​ទទួលបាន​នូវ​សមិទ្ធិផល​យ៉ាង​ច្រើន​និង​ជាក់ស្តែង ​ហើយ​មាន​សារសំខាន់​យ៉ាង​ខ្លាំងក្លា​ចំពោះ​កិច្ចសហប្រតិបត្តិការ​នៃ​តំបន់​និង​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​ទៀតផង។​បច្ចុប្បន្ននេះ​ តំបន់​អាស៊ី​ខាងកើត​កំពុង​ប្រឈមមុខ​នឹង​ឱកាស​សំខាន់ៗ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ សន្តិភាព​និង​ស្ថេរភាព​ជា​មូលដ្ឋាន​ដែល​បណ្តា​ប្រទេស​ក្នុង​តំបន់​ឆ្លៀតប្រើ​ឱកាស​នេះ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច។​ក្នុងនាម​ជា​មហាប្រទេស​ក្នុងតំបន់​ ប្រទេស​ចិន​អាច​ដើរ​តួនាទី​ជា​គំរូ​និង​ណែនាំ​ក្នុង​ការ​ធានារក្សា​សន្តិភាព​និង​ស្ថិរភាព៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ