ភាគីចិន​ស្នើ​កសាង​របៀង​សេដ្ឋកិច្ច​រវាង​ចិន​និង​មីយ៉ាន់ម៉ា​
2017-11-20 15:03:09  cri  Web Editor:Wei

    

       ថៃ្ងទី​១៩​ ខែ​វិច្ឆិកា​ អំឡុងពេល​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោកស្រី​Aung​ San​ Suu​Kyi ​ទីប្រឹក្សា​កិច្ចការ​រដ្ឋ​មីយ៉ាន់ម៉ា​និងជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ព្រមទាំង​បាន​ស្នើ​កសាង​របៀងសេដ្ឋកិច្ច​រវាង​ចិន​និង​មីយ៉ាន់ម៉ា។​

    លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ថែ្លង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ជួនសន្ទនា​ការងារ​ជាមួយ​លោកស្រី​Aung​ San​ Suu​ Kyi​ ថា​ ភាគី​ចិន​បាន​ចាត់ទុក​ភាគី​មីយ៉ាន់ម៉ា​ជា​ដៃគូ​សំខាន់​សម្រាប់​កិច្ចកសាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​រួមគ្នា​កាន់តែ​ធំសម្បើម​ ហេតុដូច្នេះ​ ភាគីចិន​បាន​ស្នើ​កសាង​របៀង​សេដ្ឋកិច្ច​រវាង​ចិន​និង​មីយ៉ាន់ម៉ា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​មីយ៉ានម៉ា​និង​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​កាន់តែ​ស៊ីជម្រៅ​ថែមមួយ​កម្រិត​ទៀត។​

    លោកស្រី​Aung​ San​ Suu​ Kyi​ ទីប្រឹក្សា​កិច្ចការ​រដ្ឋ​មីយ៉ាន់ម៉ា​និងជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​បាន​ថែ្លងការ​កោត​សរសើរ​ចំពោះ​សំណើ​របស់​ភាគីចិន។​លោកស្រី​បាន​ថែ្លងថា​ប្រសិនបើ​ប្រទេស​ទាំងពីរ​អាច​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​កាន់តែ​ល្អ​នោះ ​មិនត្រឹម​តែ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​មីយ៉ាន់ម៉ា​សម្រេច​បាន​នូវ​សន្តិភាព​និង​ស្ថិរភាព​ប៉ុណ្ណោះទេ​ថែម​ទាំង​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ