ប្រជាជន​ស៊ីមបាវ៉េ​ដង្ហែក្បួន​ទាមទារ​ឲ្យ​ប្រធានាធិបតី​Mugabe​លាលែង​ពី​មុខតំណែង
2017-11-19 14:54:14  cri  Web Editor:Wang

    កាលពី ព្រឹក​ថ្ងៃទី​១៨​ខែ​វិច្ឆិកា​ តាម​ម៉ោង​ស៊ីមបាវ៉េ​ ​ប្រជាជន​ស៊ីមបាវ៉េ​រាប់​ម៉ឺន​នាក់​បាន​ចូល​វិថីនៃ​រដ្ឋធានី​ហារ៉ាឡី​និង​ដង្ហែក្បួន​ដោយ​ទ្រង់ទ្រាយ​ធំ  ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​យោធារបស់​ផ្នែកយោធា​ ​ព្រម​ទាំង​ទាមទារ​ឲ្យ​ លោកប្រធានាធិបតី​Mugabe​លាលែង​ពី​មុខតំណែង​ភ្លាមៗ​។

     គិត​មកទល់​ថ្ងៃត្រង់​ទី​១៨​ខែវិច្ឆិកា​តាម​ម៉ោង​តំបន់ ​ការ​បង្ហែក្បួន​បាន​បណ្តាល​ឲ្យ​តំបន់​ក្រុង​ស្ទះ​ចរាចរ​ទាំង​ស្រុង​ ​ប៉ុន្តែ​មិនបាន​កើត​មាន​ការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ទេ​។ ​សកម្មភាព​ដង្ហែក្បួន​បាន​បញ្ចប់​នៅ​រសៀល​ថ្ងៃដដែល​នោះ​។

    សូម​បញ្ជាក់​ថា​​នៅពេល​មុននេះ​ ប្រព័ន្ធ​សារ​ព័ត៌មាន​ស៊ីបាវ៉េ​បាន​ផ្សាយ​ដំណឹង​​ថា​ ​ស្ថាប័ន​ថ្នាក់​ខេត្ត​ចំនួន​១០​ទូទាំង​ប្រទេស​របស់​បក្ស​កាន់​អំណាច​គឺ​រណសិ្សរ​ស្នេហា​ជាតិ​-​សហព័ន្ធ​ជនជាតិ​អាហ្វ្រិក​ស៊ីមបាវ៉េ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ទាមទារ​ឲ្យ​ប្រធានាធិបតី​​Mugabe​ប្រធាន​និងជា​លេខាធិការទី១​នៃ​សហព័ន្ធ​លាលែង​ពី​មុខ​តំណែង​ទាំង​អស់​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ