ប្រទេស​អាស៊ាន​សង្ឃឹម​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​​​​​តាម​រយៈ​សន្តិវិធី
2017-11-17 15:33:33  cri  Web Editor:Zhai

      ថ្ងៃទី ១៤ ខែវិចិ្ឆកា​ សន្និសីទ​កំពូល​អាស៊ាន​និង​សន្និសីទ​ពាក់​ព័ន្ធ​មួយ​ចំនួន​ស្តីពីថ្នាក់​ដឹក​នាំ​នៃ​​កិច្ចសហប្រតិបត្តិការ​​​អាស៊ី​បូព៌ា​ បាន​បិទបញ្ចប់​នៅ​ក្រុង​ម៉ានីល​ ។ ថ្ងៃទី ១៦ ខែ​វិច្ឆិកា​ សមាគម​​អាស៊ាន​បាន​ប្រកាស​សេចក្តី​ថ្លែង​ការណ៍របស់​​ប្រធាន​នៃ​សន្និសីទ​កំពូល​អាស៊ាន​លើក​នេះ​ ។ សេចក្តី​ថ្លែងការណ៍​បាន​ចែង​ថា ប្រទេស​អាស៊ាន​បាន​សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​ ប្រទេសអាស៊ាន​និង​ចិន​មាន​និន្នាការដ៏​ល្អ​ប្រសើរ​​ក្នុង​កិច្ចសហប្រតិបត្តិការ​ស្តីពី​បញ្ហាសមុទ្រចិន​ខាង​ត្បូង សង្ឃឹមថា នៅ​ពេល​អនាគត​នឹង​អាច​លើក​​កម្ពស់​ការ​កសាង​​ទំនុក​ចិត្ត​​ទៅវិញ​ទៅមក​ថែម​ទៀត និង​ដោះ​ស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​​តាម​សន្តិវិធី ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ