អ្នក​ជំនាញការ​និង​បញ្ញវន្ត​នៃ​បណ្តា​ប្រទេស​អាស៊ាន​វាយ​តម្លៃ​វិជ្ជមាន​ចំពោះ​សេចកី្ត​ស្នើ​របស់​ប្រទេស​ចិន​ស្តីពី​កិច្ច​សហប្រតិបតិ្តការ​អាស៊ី​បូព៌ា​​
2017-11-16 14:56:58  cri  Web Editor:Guo

      ក្នុង​អំឡុង​ពេល​សន្និសីទ​កំពូល​​អាស៊ាន​លើក​ទី ៣១ និង​សនិ្នសីទ​ពាក់​ព័ន្ធ​មួយ​ចំនួន​របស់​ថ្នាក់​ដឹកនាំ​ស្តីពី​កិច្ច​សហប្រតិបតិ្តការ​អាស៊ី​បូព៌ា​នៅ​ក្រុង​ម៉ានីល​រដ្ឋធានី​ប្រទេស​ហ្វីលីពីន ប្រទេស​ចិន​បាន​លើក​ឡើង​ថា​ រួម​គ្នា​រៀបចំ​ឯកសារ​ទស្សនទាន​អភិវឌ្ឍន៍​ទំនាក់​ទំនង​រវាង​ចិននិង​អាស៊ាន រីក​រាយ​សហការ​ជា​មួយ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ជំរុញ​ការ​តភ្ជាប់​រវាង​គំនិត​ផ្តួច​ផ្តើម​ "ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"និង​ផែនការ​អភិវឌ្ឍន៍​របស់​អាស៊ាន ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ពិគ្រោះ​ពិភាក្សា​គ្នា ស្ថាបនា​និង​ចែក​រំលែក​ជា​មួយ​គ្នា ដើម្បី​រួម​គ្នា​ជំរុញ​ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ី​បូព៌ា​និង​សមាហរណកម្ម​អាស៊ី​បូព៌ា​ ក៏​ដូច​ជា​បង្កើន​កម្លាំង​ចលករ​សម្រាប់​បង្កើត​សេដ្ឋកិច្ច​ពិភពលោក​ដែល​ប្រកប​ដោយ​ភាព​បើក​ទូលាយ ។

      ទាក់​ទិន​នឹង​ការ​នេះ សហគមន៍​អន្តរជាតិ​បាន​វាយ​តម្លៃ​វិជ្ជមាន ហើយ​សម្គាល់​ថា ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន​នឹង​ឈាន​ចូល​យុគសម័យ​ថី្ម ហើយ​រំពឹង​ទុក​ថា ប្រទេស​ចិន​និង​ដៃគូ​ក្នុង​តំបន់​អាស៊ី​បូព៌ា​នឹង​ពង្រីក​កិច្ច​សហប្រតិបតិ្តការ ពួត​ដៃ​គ្នា​ដើម្បី​បង្កើត​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ ​និង​រួម​វិភាគទាន​ដល់​សន្តិភាព ស្ថរិភាព​និង​ភាព​រុង​រឿង​ក្នុង​តំបន់ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ