សៀវភៅ​ណែនាំ​ដំបូង​ស្តីពី​​ការព្យាបាលជំងឺ​តាម​វិជ្ជា​ពេទ្យនិង​ថ្នាំចិនសែ​អន្តរជាតិ​​ដែលមាន​ចំណងជើងថា​ ការណែនាំ​នូវ​ការព្យាបាលជំងឺ​ទឹកនោមផ្អែម​តាម​វិជ្ជា​ពេទ្យ​និងថ្នាំ​ចិនសែ​អន្តរជាតិ​បាន​ដាក់លក់​នៅ​ប្រទេសចិន​
2017-11-15 09:20:05  cri  Web Editor:Sun

    ថ្ងៃទី១៤​ខែវិចិ្ឆកា​ឆ្នាំ២០១៧ ​សន្និសីទ​ប្រកាស​ការដាក់លក់​សៀវភៅ​ចំណងជើងថា ​ការណែនាំនូវ​ការព្យាបាលជំងឺ​ទឹកនោម​ផ្អែម​ដោយ​វិជ្ជា​ពេទ្យ​និងថ្នាំ​ចិនសែ​អន្តរជាតិ​បាន​បើកធ្វើ​នៅ​ក្រុង ​Shen ​Zhen ​ប្រទេសចិន ​។ ​សៀវភៅ​ណែនាំនេះ​គឺជា​ការណែនាំនូវ​ការព្យាបាលជំងឺ​តាម​វិជ្ជា​ពេទ្យនិង​ថ្នាំចិនសែ​អន្តរជាតិ​ដំបូង​បង្អស់​របស់​សមាគម​ពេទ្យនិង​ថ្នាំចិនសែ​ពិភពលោក​ ។ ​លោក​ Yang​ Rongchen​ អនុប្រធាន​ផ្នែក​គោលនយោបាយ​ច្បាប់និង​ការត្រួតពិនិត្យ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ពេទ្យ​និង​ថ្នាំចិនសែ​ប្រទេសចិន​ ព្រមទាំង​អ្នកដឹកនាំ​ជាច្រើនរូប​ទៀត​ដូចជា​ លោក ​Sang ​Binsheng​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​​សមាគម​ពេទ្យនិង​ថ្នាំចិនសែ​ពិភពលោក​និង​លោក ​Wu ​Yihuan​ អភិបាលរង​ក្រុង ​Shen​ Zhen ​និង​ក្រុម​អ្នកជំនាញការ​ជាតិនិង​អន្តរជាតិ​ដូចជា ​លោក ​Shen ​Yuandong​ អនុប្រធាន​គណៈកម្មាធិការ​បច្ចេកទេស​ពេទ្យនិង​ថ្នាំចិនសែ​និងជា​អង្គការ​ស្តង់ដារ​អន្តរជាតិ​ លោក​ Shen ​Jiangang ​អនុប្រធាន​វិទ្យាស្ថាន​ពេទ្យ​និងថ្នាំចិនសែ​នៃ​សកលវិទ្យាល័យ​ហុងកុង ​និង​លោក​ Yang​ Guanhu​ អនុប្រធាន​សមាគម​ពេទ្យនិង​ថ្នាំចិនសែ​ទូទាំង​អាមេរិក​​​ជាដើម​បាន​​​ចូលរួម​សន្និសីទ​​លើកនេះ ។

លោក ​Yang ​Rongchen​ អនុប្រធាន​ផ្នែក​គោលនយោបាយ​ច្បាប់និង​ការត្រួតពិនិត្យ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ពេទ្យនិង​ថ្នាំចិនសែ​ប្រទេសចិន​បាន​ថ្លែងថា ​ការផ្លាស់ប្តូរ​ព័ត៌មាន​ជាលក្ខណៈ​អន្តរជាតិ​អំពី​ពេទ្យនិង​ថ្នាំចិនសែ​ សកម្មភាព​ព្យាបាលជំងឺ​ ការបណ្តុះបណ្តាល​ធនធានមនុស្ស​ ​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​និង​ច្បាប់គ្រប់គ្រង​ សុទ្ធតែ​ត្រូវការ​មាន​ស្តង់ដារ​អន្តរជាតិ​ជាចាំបាច់​ ​។ ​​ក្នុងនាម​ជា​​​ប្រភព​ដើម​នៃ​វិជ្ជា​ពេទ្យនិង​ថ្នាំចិនសែ ​ប្រទេសចិន​មិនគ្រាន់តែ​ជំរុញ​ត្រូវ​ឲ្យពេទ្យ​និង​ថ្នាំចិនសែ​មាន​ស្តង់ដារ​ប៉ុណ្ណោះទេ​ ​ថែមទាំង​​ត្រូវ​ក្លាយទៅជា​អ្នកកំណត់​ស្តង់ដារ​អន្តរជាតិ​នៃ​ពេទ្យនិង​ថ្នាំចិនសែ​ផងដែរ ​នោះ​ទើបអាច​បន្ត​ធ្វើ​ជា​អ្នកណែនាំ​នៃ​ការអភិវឌ្ឍ​ពេទ្យនិង​ថ្នាំចិន​សែ ។

 

     លោក​ Sang​ Binsheng​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​​សមាគម​ពេទ្យនិង​ថ្នាំចិនសែ​ពិភពលោក​បាន​ថ្លែងក្នុង​សន្និសីទ​​​នេះថា ​ គោលបំណង​ដើម​ដែល​​​សមាគម​ពេទ្យនិង​ថ្នាំចិនសែ​ពិភពលោក​ចងក្រង​សៀវភៅ​ណែនាំនេះ​ឡើង​គឺដើម្បី​ស្វែងរក​រូបមន្ត​ថ្មី​សម្រាប់​ការណែនាំ​ផ្នែក​ព្យាបាល​ជំងឺ​តាម​វិជ្ជា​ពេទ្យនិង​ថ្នាំចិនសែ​អន្តរជាតិ ​ហើយ​សង្ឃឹម​ថា​ បន្ទាប់ពី​ការដាក់លក់​សៀវភៅ​នេះ​ វានឹង​អាច​ត្រូវ​យកទៅ​ប្រើប្រាស់​ជាទូទៅ​នៅលើផ្ទៃ​អន្តរជាតិ ។

  លោក​សាស្ត្រាចារ្យ​ Tong ​Xiaolin​ ដែលជា​សមាជិក​ស្រាវជ្រាវ​ទីមួយ​នៃ​បណ្ឌិត្យសភា​វិជ្ជា​ពេទ្យចិនសែ​ប្រទេសចិន​ដែលជា​អ្នក​ណែនាំ​ក្នុង​ការចងក្រង​សៀវភៅ​នេះ​បាន​ថ្លែងថា​ ជំងឺ​ទឹកនោម​ផ្អែម​បាន​ក្លាយ​ទៅជា​ជំងឺដ៏ធ្ងន់ធ្ងរ​ដែល​ទូទាំង​ពិភពលោក​យកចិត្តទុកដាក់​​ដោយសារ​ជំងឺនេះ​មាន​អត្រា​ប្រឈម​ខ្ពស់​និង​អត្រា​បណ្តាលឲ្យ​មនុស្ស​ពិការនិង​ស្លាប់​​ខ្ពស់​នៅ​​​ទូទាំង​ពិភពលោក​ សង្ឃឹមថា​ សៀវភៅ​ណែនាំនេះ​អាច​រួមចំណែក​ដល់​ការពិនិត្យ​ព្យាបាលជំងឺ​ជាក់ស្តែង​របស់​គ្រូពេទ្យចិនសែ​ទាំង​ក្នុងនិង​ក្រៅប្រទេស ​ការតាក់តែង​ច្បាប់​ផ្នែក​ពេទ្យ​និងថ្នាំចិនសែ​អន្តរជាតិ ​ព្រមទាំង​ការគ្រោង​ផែនការ​អភិវឌ្ឍន៍​ពេទ្យនិង​ថ្នាំចិនសែ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ