លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​ជួប​ពិភាក្សា​ជា​មួយប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង
2017-11-14 17:15:28  cri  Web Editor:Guo

      រសៀលថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា តាម​ម៉ោង​ហ្វីលីពីន លោក​លីខឺឈាង​នាយក​រដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Moon Jae-in ប្រធានាធិបតី​កូរ៉េខាង​ត្បូង​នៅ​ក្រុង​ម៉ានីល។

      លោក​លីខឺឈាង​បាន​ថ្លែង​ថា ចិន​និង​កូរ៉េខាង​ត្បូង​ជា​ប្រទេស​ជិត​ខាង​និង​ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​សំខាន់។ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ចិន​និង​កូរ៉េ​ខាង​ត្បូង​បាន​ឈាន​ដល់​គំនិត​​ឯកភាព​រួម​មួយ​ចំនួន​អំពី​ការ​ដោះ​ស្រាយ​ជា​ដំណាក់​កាល​នូវ​បញ្ហា​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​​THAAD ។ប្រទេស​ចិន​សង្ឃឹម​ប្រទេស​កូរ៉េ​ខាង​ត្បូង​អាច​បន្ត​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ប្រាកដ​ប្រជា​ទៀត​ ដើម្បី​ធានា​ជាក់លាក់​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េ​ខា​ត្បូង​រីក​ចម្រើន​ដោយ​នឹង​នរ​និង​រឹង​មាំ​តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ