លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​រដ្ឋ​វៀតណាម
2017-11-13 15:42:58  cri  Web Editor:Zheng

 

  ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា លោកស៊ីជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Tran Dai Quangប្រធាន​រដ្ឋ​វៀតណាម​នៅ​ទី​ស្តីការ​ប្រធាន​រដ្ឋ​ក្រុង​ហាណូយ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា ប្រទេស​ចិន​និង​វៀតណាម​ជា​ប្រទេស​សង្គម​និយម​នៅ​ជិត​ខាង​គ្នា​និង​ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​សំខាន់ ប្រព័ន្ធ​​របប​នយោបាយ​ដូច​គ្នា​និង​គោល​ដៅ​អភិវឌ្ឍ​​ដូច​គ្នា​បានជំរុញ​ឲ្យ​ជោគវាសនា​នៃ​បក្ស​ទាំង​ពីរ ប្រទេស​ទាំង​ពីរ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ចិន​និង​វៀតណាម​ត​ភ្ជាប់​គ្នា​យ៉ាង​ជិតស្និទ្ធ។បក្ស​និង​រដ្ឋាភិបាល​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ទំនាក់​ទំនង​រវាង​ចិន​និង​វៀតណាម នឹង​ប្រកាន់​ខ្ជាប់​យ៉ាង​រឹង​មាំ​នូវ​គោល​ការណ៍​ណែនាំ​ជា​មូលដ្ឋាន​ស្តីពី​ការ​ចង​ចំណង​មេត្រី​ភាព​ជា​មួយ​ប្រទេស​វៀតណាម ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ន័យ​ផ្តល់​សេចក្តី​សុខ​សុ​ភ​មង្គល​យ៉ាង​ប្រាកដ​ប្រជា​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ