លោក ស៊ី ជីនភីង​សន្ទនា​ការងារ​ជាមួយ​​លោក Nguyen Phu Trọng ​អគ្គលេខាធិកា​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម
2017-11-13 09:53:07  cri  Web Editor:Deng

 

ថ្ងៃទី ១២ ​ខែ​វិច្ឆិកា  ​លោក ស៊ី ជីនភីង ​អគ្គលេខាធិកា​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក Nguyen Phu Trọng ​អគ្គលេខាធិកា​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​ទីក្រុង​ហាណូយ​។ ​មុននឹង​ប្រជុំ​ការងារ​ លោក ​ Nguyen Phu Trọng ​បាន​រៀបចំ​ពិធី​ទទួលស្វាគម​ដ៏​ឧឡារឹក​សម្រាប់​លោក ស៊ី ជីនភីង ​នៅ​ទីធ្លា​​ទីស្តីការ​ប្រធានរដ្ឋ​វៀតណាម​។ ​លោកទាំងពីរ​ក៏​បាន​អញ្ជើញ​ចូលរួម​ជា​សាក្សី​នៃ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យជា​ច្រើន​រវាង​ប្រទេស​ចិន​និង​វៀតណាម​ផងដែរ​បន្ទាប់​ពី​​ការបញ្ចប់​នៃ​កិច្ចប្រជុំការងារ​៕

 

 

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ