អ្នកធ្វើ​អត្ថាធិប្បាយ​នៃទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួ​វាយតម្លៃ​សុន្ទរកថា​គន្លឹះ​របស់​លោកស៊ីជីនភីង​ដែលបាន​ថ្លែងក្នុង​សន្និសីទកំពូល​អ្នកដឹកនាំ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​អង្គការAPEC
2017-11-11 15:46:22  cri  Web Editor:Xu
    ថ្ងៃទី ១០ ខែវិច្ឆិកា អ្នកដឹកនាំ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​បាន​ជួបជុំគ្នា​នៅក្រុង​ដាណាង​ប្រទេសវៀតណាម ដើម្បី​ពិគ្រោះពិភាក្សា​ផែនការអភិវឌ្ឍន៍​តំបន់​ជុំវិញ​ប្រធានបទ​បង្កបង្កើត​កម្លាំងចលករថ្មី​និង​ត្រួសត្រាយ​អនាគត​ដែល​ចែករំលែកគ្នា ។ លោក​ប្រធានរដ្ឋ​ចិន​ស៊ីជីនភីង​បាន​ថ្លែងសុន្ទរកថា​គន្លឹះ​ក្នុង​សន្និសីទកំពូល​អ្នកដឹកនាំ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃអង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ដោយ​ផ្តោតលើ​ចំណុចសំខាន់​ដូចជា​មើលច្បាស់​និន្នាការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃពិភពលោក លើកឡើង​គំនិតផ្តួចផ្តើម ៤ ចំណុច​សម្រាប់​សម្រេច​ការអភិវឌ្ឍ​កាន់តែធំ​របស់​អាស៊ីប៉ាស៊ីហ្វិក អធិប្បាយពី​ខ្លឹមសារ​ដ៏សម្បូរណ៍បែប​និង​អត្ថន័យ​ដល់ពិភពលោក​នៃការ​ដែល​ប្រទេសចិន​ឈានចូល​យុគសម័យថ្មី​និង​បោះជំហាន​លើផ្លូវដំណើរថ្មី ហលយ​បានបញ្ចូល​ជំនឿចិត្ត​និង​កម្លាំង​ក្នុង​ការអភិវឌ្ឍ​តំបន់និង​សេដ្ឋកិច្ច​ពិភពលោក ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ