លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​រវាង​ថ្នាក់ដឹកនាំ​នៃ​អង្គការកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​និង​សមាគម​អាស៊ាន​
2017-11-10 23:56:35  cri  Web Editor:Wei

 

   ថៃ្ងទី​១០​ ខែ​វិច្ឆិកា​ លោកស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​រវាង​ថ្នាក់​ដឹកនាំ​អង្គការកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​និង​សមាគម​អាស៊ាន​នៅ​ក្រុង​ដាណាង​ប្រទេស​វៀតណាម។​

    អង្គប្រជុំ​នៃ​អ្នកដឹកនាំ​នេះ​បាន​ធ្វើ​ការពិគ្រោះពិភាក្សា​ជុំវិញ​កិច្ចសហប្រតិបត្តិការ​ស្វែងរក​កម្លាំង​ចលករថ្មី​ កសាង​ការ​តភ្ជាប់គ្នា​និង​ការ​ទាក់ទងគ្នា​ទៅវិញ​ទៅមក​និង​សមាហរណកម្ម​អាស៊ី​ប៉ាស៊ីហ្វិក​ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​និង​សមាគម​អាស៊ាន។​

    លោក ​ស៊ីជីនភីង​បាន​បង្ហាញ​ក្នុង​សុន្ទរកថាថា ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ជាវេទិកា​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ដ៏មាន​​ឥទ្ធិពល​ធំបំផុត​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ អាស៊ាន​ជាអង្គការ​សមាហរណកម្ម​ក្នុងតំបន់​ដែលមាន​កម្លាំង​រស់រវើក​និង​សក្តានុពល​ធំបំផុត​នៅអាស៊ី​ ដូច្នេះ ​អនាគត​នៃ​ការធ្វើ​កិច្ចសហប្រតិបត្តិការគ្នា​រវាង​ភាគី​ទាំងពីរគឺ​ទូលំ​ទូលាយ ។​

លោក​ស៊ីជីនភីង​បាន​លើកឡើង​នូវ​សំណើ​មួយចំនួន​អំពី​ការធ្វើ​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ ​APEC​ និង​អាស៊ាន។​

    ទី​ ១​  រួម​គ្នា​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ ។​

    ទី​ ២​  រួម​គ្នា​ជំរុញ​ការកសាង​ការតភ្ជាប់គ្នា​ ។​

    ទី​ ៣​  រួម​គ្នា​ជំរុញ​បរិយាប័ន្ន​និង​ការអភិវឌ្ឍ​ជា​និរន្តរភាព ។​

    លោកស៊ីជីនភីង ​បាន​សង្កត់​ធ្ងន់ថា  ​ប្រទេស​ចិន​​​អភិវឌ្ឍ​យ៉ាង​ម៉ឺងម៉ាត់​នូវ​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​ជាមួយ​​អាស៊ាន ​​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ដល់​​កិច្ចកសាង​សហគមន៍​អាស៊ាន​ ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​នូវ​ឋានៈ​​កណ្តាល​របស់​អាស៊ាន​ក្នុង​កិច្ចសហប្រតិបត្តិការ​តំបន់ ​ប្រទេស​ចិន​នឹង​ជំរុញ​ឲ្យ​គំនិត​ផ្តួច​ផ្តើម​ "​ ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ​"​ តភ្ជាប់​កាន់តែ​ស៊ីជម្រៅ​ជាមួយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាស៊ាន​ ​បង្កើត​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​ចិន​-អាស៊ាន​ដែល​មាន​កម្រិត​កាន់តែ​ខ្ពស់  ​ឈាន​ទៅ​កាន់​សមាគម​​រួម​វាសនា​ចិន​-អាស៊ាន​ដ៏​កាន់តែ​ជិតស្និទ ​ដើម្បី​បញ្ចូល​កម្លាំង​ថ្មី​ក្នុង​ការសម្រេច​នូវ​ការ​អភិវឌ្ឍ​រួមគ្នា​​និង​​ទទួល​បាន​ភាពរុងរឿង​រួមគ្នា​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕​

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ