អត្ថបទ​ដែល​មាន​ចុះឈ្មោះ​របស់​លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​ដែល​ចេញផ្សាយ​​លើ​ប្រព័ន្ធ​សារព័ត៌មាន​វៀតណាម​បាន​នាំឲ្យ​មាន​ប្រតិកម្ម​វិជ្ជមាន​យ៉ាងខ្លាំង​
2017-11-10 11:34:10  cri  Web Editor:Sun

មុនពេល​អញ្ជើញ​ទៅ​ចូលរួម​សន្និសីទ​ក្រៅផ្លូវការ​របស់​អ្នកដឹកនាំ​លើកទី២៥​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វីក​ និង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​វៀតណាម ​លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និងជា​ប្រធានរដ្ឋចិន​បាន​ចុះផ្សាយ​អត្ថបទ​ដែល​មាន​ចុះឈ្មោះ​​លើ​កាសែត​ Nhan ​Dan​ របស់​វៀតណាម​ ។​ អត្ថបទនេះ​បាន​នាំឲ្យ​មាន​ការពិភាក្សា​យ៉ាង​កក់ក្តៅ​នៅ​មជ្ឈដ្ឋាន​នានា​របស់​ប្រទេស​វៀតណាម ។

    លោក ​Tran ​Viet ​Thai ​អនុប្រធាន​មន្ទីរ​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ការទូត​វៀតណាម​បាន​បង្ហាញ​ការ​យល់ព្រម​ចំពោះ​ខ្លឹមសារ​នៃ​អត្ថបទនេះ ​។ ​លោក​ថ្លែងថា ​លោក​យល់ស្រប​ទាំងស្រុង​ចំពោះ​ការអធិប្បាយ​ស្តីពី​ប្រវត្តិសាស្ត្រ​និង​សភាពការណ៍​បច្ចុប្បន្ន​របស់​វៀតណាម​និងចិន​ដែល​ចែងក្នុង​អត្ថបទ​ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លង​ទៅនេះ ​ការវិវាទ​របស់​ភាគីទាំងពីរ​ត្រូវ​បាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព ​ទំនុកចិត្ត​ផ្នែក​នយោបាយ​ត្រូវ​បង្កើន​ឡើង​ឥតឈប់ឈរ​ ជំរុញ​បង្កើត​បាន​វេទិកា​កិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើរ​មួយ​ក្នុងវិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​វប្បធម៌​និង​ការប្រាស្រ័យ​ទាក់ទង​ទៅវិញ​ទៅមក​ជាដើម​ ។ ​លោក​សង្ឃឹមថា​ ទស្សនកិច្ច​របស់​លោក​ស៊ីជីនភីង​លើកនេះ​អាច​ទទួល​ជោគជ័យ​យ៉ាង​គាប់ប្រសើរ​ ក្លាយ​ទៅជា​និមិត្តសញ្ញា​មួយនៃ​ទំនាក់ទំនង​វៀតណាម​និងចិន​ ហើយ​បង្កើត​កម្លាំង​ជំរុញ​សម្រាប់​ការអភិវឌ្ឍ​ជាក់ស្តែង​ផងដែរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ