លោក ភូទីន ​ចុះផ្សាយ​អត្ថបទ​ដែល​មាន​ចុះ​ឈ្មោះ​​របស់​លោក​​ក្រោម​ចំណងជើងថា​ «រួមគ្នា​ដើរទៅកាន់​ភាពរុងរឿង​និង​ការអភិវឌ្ឍ​ដោយ​ចុះ​សម្រុង​គ្នា»​
2017-11-10 11:46:57  cri  Web Editor:Deng

      កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​លើក​ទី ២៥ ​នៃ​​អ្នកដឹកនាំ​​​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក (APEC) ​នឹង​បើកធ្វើ​នៅ​ទីក្រុង​ដាណាង​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី ១០ ​និង​ទី ១១ ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ​មុននឹង​ប្រារព្ធ​បើក​​កិច្ចប្រជុំ  ​លោក ភូទីន ​ប្រធានាធិបតី​រុស្ស៊ី​បាន​ចុះផ្សាយ​អត្ថបទ​ដែល​មាន​ចុះ​ឈ្មោះ​​របស់​លោក។

      អត្ថបទ​មាន​ខ្លឹមសារ​ថា  ​​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​លើក​ទី ២៥ ​នៃ​​អ្នកដឹកនាំ​​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​នឹង​បើកធ្វើ​នៅ​ថ្ងៃទី ១០ ​និង​ទី ១១ ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​នៅ​ទីក្រុង​ដាណាង​ប្រទេស​វៀតណាម​។ ​រុស្ស៊ី​​សង្ឃឹម​ថា​អាច​មើលឃើញ​អនាគត​ដ៏​ជោគជ័យ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​ចូលរួម​ធានា​នូវ​ការអភិវឌ្ឍ​​​គ្រប់​ជ្រុងជ្រោយ​ដោយ​និរន្តរភាព។ ​ខ្ញុំ​ជឿជាក់​ថា  ​យើង​នឹង​​សម្រេច​ភារកិច្ច​អភិវឌ្ឍ​ដើម្បី​ធានា​ស្ថិរភាព​ ​តុល្យភាព និង​ភាពចុះសម្រុងគ្នា​ក្នុង​តំបន់ ​​សម្រេច​ភាពរុងរឿង​ក្នុង​តំបន់​ទាំងមូល៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ