កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​លើកទី២៥​នៃ​អ្នក​ដឹកនាំ APEC ​នឹង​ធ្វើ​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា​នេះ ​គ្រប់​មជ្ឈដ្ឋាន​ទន្ទឹម​រង់ចាំ​លោក ស៊ី ជីនភីង ​ប្រកាស​ផ្សព្វ​ផ្សាយ​ពី​គំនិត​របស់​ប្រទេស​ចិន
2017-11-10 11:41:29  cri  Web Editor:Deng

      សប្តាហ៍​កិច្ចប្រជុំ​​​ថ្នាក់​អ្នក​ដឹកនាំ​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (APEC) ​ឆ្នាំ ២០១៧ ​កំពុង​បើក​ធ្វើ​នៅ​ទីក្រុង​ដាណាង​ប្រទេស​វៀតណាម។ ​ក្នុង​នោះ ​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​អ្នកដឹកនាំ​​លើក​ទី ២៥ ​នៃ​ អង្គការ APEC ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃទី ១០ ​ដល់​ទី ១១​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ​គឺ​ជា​សកម្មភាព​ដែល​ត្រូវ​គេ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​។​​លោក ស៊ី ជីនភីង ​ប្រធាន​រដ្ឋ​ចិន​​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នេះ។ ​ពេល​ទទួល​បទសម្ភាស​ពី​អ្នកយក​ព័ត៌មាន​នៃ​វិទ្យុ​អន្តរជាតិ​ចិន  ​អ្នក​ជំនាញការ​ខាង​បញ្ហា​ចិន​នៃ​ប្រទេស​វៀតណាម​ ​និង​វាគ្មិន​ផ្សេង​ទៀត​សុទ្ធតែ​បាន​ថ្លែង​ថា  ​ខ្លួន​ទន្ទឹមរង់ចាំ​ការអញ្ជើញ​មកដល់​និង​ចូលរួម​របស់​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋចិន​ ​សង្ឃឹម​ថា​ប្រទេស​ចិន​អាច​ដើរ​តួនាទី​កាន់តែ​សំខាន់​​ក្នុង​ការជំរុញ​សកលភាវូបនីយកម្ម​និង​ភាព​ងាយស្រយល​ខាង​​ពាណិជ្ជកម្ម​៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ