លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​ចេញផ្សាយ​អត្ថបទ​ដែល​មាន​ចុះឈ្មោះ​លើ​ប្រព័ន្ធ​សារព័ត៌មាន​វៀតណាម​
2017-11-09 17:46:07  cri  Web Editor:Sun

ថ្ងៃទី៩​ខែវិចិ្ឆកា​ មុនពេល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​វៀតណាម ​លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និងជា​ប្រធានរដ្ឋចិន​បាន​ចុះផ្សាយ​អត្ថបទ​ចុះឈ្មោះ​ក្រោម​ចំណងជើងថា ​ត្រួសត្រាយ​ស្ថានភាព​ថ្មីនៃ​មិត្តភាព​ចិននិង​វៀតណាម​លើកាសែត​ Nhan ​Dan​ របស់​វៀតណាម ។

    លោក ​ស៊ីជីនភីង​គ្រោង​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​វៀតណាម​តបតាម​សេចក្តីអញ្ជើញ​របស់​លោក​ Nguyen ​Phu ​Trong ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​ និង​លោក​ Tran​ Dai ​Quang​ ប្រធានរដ្ឋ​វៀតណាម​ ទស្សនកិច្ច​របស់​លោក​ស៊ីជីនភីង​លើកនេះ​គឺជា​ការសម្រេច​នៃ​ដំណើរ​ផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ម្តងទៀត​រវាង​អ្នកដឹកនាំ​កំពូល​នៃ​បក្សទាំងពីរ​និង​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល​ពីរឆ្នាំ​កន្លង​ទៅនេះ​ ។ ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​ពង្រីក​យ៉ាង​ជ្រាលជ្រៅ ។

    ទស្សនកិច្ច​របស់​លោក​ស៊ីជីនភីង​លើកនេះ​នៅមាន​កិច្ចការ​សំខាន់​មួយគឺ​ដើម្បី​អញ្ជើញ​ចូលរួម​សន្និសីទ​ក្រៅផ្លូវការ​របស់​អ្នកដឹកនាំ​លើកទី២៥​នៃ​អង្គការសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វីក​ដែល​ធ្វើឡើង​នៅ​ក្រុង​ Da ​Nang ។​ ភាគីចិន​គាំទ្រ​ភាគី​វៀតណាម​រៀបចំធ្វើ​សន្និសីទ​លើកនេះ​ឲ្យបានល្អ​ រីករាយ​រួមជាមួយ​ភាគីវៀតណាម​និង​ប្រទេស​ជាសមាជិក​ផ្សេងទៀត​ រួមវិភាគទាន​ជាវិជ្ជមាន​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​និង​ភាពរុងរឿង​រួមគ្នា​នៅ​អាស៊ី​ប៉ាស៊ីហ្វីក ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ