បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​នៃ​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​ថា​៖ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​របស់​លោក ស៊ី ជីនភីង ​នឹង​ចែករំលែក​ពី​លទ្ធផល​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើកទី​១៩​និង​គំនិត​អភិបាលកិច្ច​ប្រទេស​ចិន
2017-11-09 15:19:46  cri  Web Editor:Deng

 

       លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​ថ្នាក់​អ្នក​ដឹកនាំ​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​នឹង​បើកធ្វើ​នៅ​ទីក្រុង​ដាណាង​ប្រទេស​វៀតណាម ​ព្រមទាំង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​​នៅ​ប្រទេស​វៀតណាម។ ​ថ្ងៃទី ៨ ខែ​វិច្ឆិកា  ​លោក Sun Guoxiang ​បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​នៃ​ក្រសួង​ការបរទេស​ចិន​ និង​ជា​អតីត​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​វៀតណាម​បាន​ទទួល​បទ​សម្ភាស​ពី​​អ្នក​យក​ព័ត៌មាន​វិទ្យុ​អន្តរជាតិ​ចិន​ថា  ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​​  ​លោក ស៊ី ជីនភីង ​នឹង​ចែក​រំលែក​ពី​លទ្ធផល​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ​និង​គំនិត​អភិបាលកិច្ច​ប្រទេស​ចិន​៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ