លោក​LiBaodong​ អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​និង​លោក​WangShouwen​ អនុរដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការទូត​និង​ពាណិជ្ជកម្ម​លើកទី​២៩​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​
2017-11-09 14:07:29  cri  Web Editor:Wei

    ថៃ្ង​ទី៨​ ខែ​វិច្ឆិកា​ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការ​ទូត​និង​ពាណិជ្ជកម្ម​លើក​ទី​២៩​នៃ​អង្គការកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​(APEC)​បាន​ធ្វើឡើង​នៅ​ក្រុងDaNang ​ប្រទេស​វៀតណាម​ លោកLiBaodong​ អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​និង​លោក​WangShouwen​ អនុរដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ប្រជុំ។​

    លោក​ LiBaodong​ បាន​ថែ្លងថា​ ភាគីចិន​រីករាយ​ខិតខំ​ជាមួយ​បណ្តា​ប្រទេស​ជាសមាជិក​ក្នុង​ការ​ជំរុញឲ្យ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ដែល​ជិតនឹង​បើកធ្វើ​នៅ​ក្រុង ​DaNang ​ប្រទេស​វៀត​ណាម​ទទួលបាន​សមិទ្ធផល​យ៉ាង​វិជ្ជមាន​និង​ជាក់សែ្តង​ដើម្បី​រួម​វិភាគទាន​ចំពោះ​ការ​អភិវឌ្ឍ​និង​ភាពរុងរឿង​ថ្កុំថ្កើង​នៃ​តំបន់​អាស៊ីប៉ាស៊ីហ្វិក៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ