សកម្មភាព "រាត្រី​សមោសរ​ប្រទេស​ចិន"​នៃ​កិច្ចប្រជុំ​APEC ​ឆ្នាំ២០១៧​​អំពាវនាវ​តួអង្គ​​សេដ្ឋកិច្ច​ជា​សមាជិក​បង្កើន​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់
2017-11-08 14:44:14  cri  Web Editor:Deng

      សកម្មភាព "រាត្រី​សមោសរ​ប្រទេស​ចិន " ​នៃ​កិច្ចប្រជុំ​ថ្នាក់​អ្នក​ដឹកនាំ​ឧស្សាហកម្ម​ពាណិជ្ជកម្ម​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ​​ឆ្នាំ ២០១៧ ​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ដាណាង​ប្រទេស​វៀតណាម​កាលពី​យប់​ថ្ងៃទី ៧ ​ខែ​វិច្ឆិកា​តាម​ម៉ោត​តំបន់​ ​​តំណាង​ជាតិ​និង​អន្តរជាតិ​ចំនួន​ ១៥០ ​នាក់​ក្នុង​វិស័យ​នយោបាយ​និង​ពាណិជ្ជកម្ម​បាន​អញ្ជើញ​ចូលរួម។

      លោក Wang Shouwen ​អនុរដ្ឋមន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម​ចិន​ដែល​បាន​ចូលរួម​សកម្មភាព​នេះ​បាន​ថ្លែងថា  ​២០ ឆ្នាំ​កន្លងមកនេះ ​តួអង្គ​សេដ្ឋកិច្ច​ដែល​ជា​សមាជិក​អង្គការ​ APEC ​​ទទួល​បាន​ការវិវឌ្ឍ​រីកចម្រើន​ជា​ច្រើន​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ​អត្រា​ពន្ធគយ​បាន​ធ្លាក់ចុះ​ជាង ៥០ % ​បរិមាណ​ចំនួន​ពាណិជ្ជកម្ម​បាន​កើនឡើង ៤ ដង ​ដែល​មាន​ន័យថា​  ​​ឱកាស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កាន់តែ​ច្រើន​ទៀត​នឹង​បន្ត​​អំណោយ​ដល់​តំបន់​នេះ​៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ