សប្តាហ៍​សន្និសីទ​របស់​អ្នកដឹកនាំ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​ប្រារព្ធឡើង​នៅ​ក្រុង ​Da​ Nang ​ប្រទេស​វៀតណាម​
2017-11-07 14:47:20  cri  Web Editor:Sun

ថ្ងៃទី៦​ខែវិចិ្ឆកា ​សប្តាហ៍​សន្និសីទ​របស់​អ្នកដឹកនាំ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​ឆ្នាំ២០១៧​បាន​ធ្វើឡើង​នៅ​ក្រុង​ Da​ Nang​ ប្រទេស​វៀតណាម ។

សន្និសីទ​លើកនេះ​នឹង​លើក​យក​"ការបង្កើត​កម្លាំង​ជំរុញថ្មី​ ត្រួសត្រាយ​និង​ចែក​រំលែក​អនាគត​"ជា​ប្រធានបទ ​ដើម្បី​ជំរុញឲ្យ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដូចជា​ការប្រឌិតថ្មី​ជានិរន្តរភាព​ ការជំរុញ​សុវត្ថិភាព​ចំណីអាហារ​និង​កសិកម្ម​ជានិរន្តរភាព​ជាដើម ​ទទួល​បាន​សមិទ្ធផល​គាប់ប្រសើរ​ ។ ​សន្និសីទ​ក្រៅផ្លូវការ​របស់​អ្នកដឹកនាំ​អង្គការ ​APEC​ ដែល​ត្រូវគេ​យកចិត្ត​ទុកដាក់​ខ្ពស់​ខណៈ​នឹង​បើកធ្វើពី​ថ្ងៃទី១០​ដល់​ថ្ងៃទី១១​ខែវិចិ្ឆកា​ លោក​ប្រធានរដ្ឋចិន ​ស៊ីជីនភីង​នឹង​អញ្ជើញ​ចូលរួម​សន្និសីទ​លើកនេះ ។

    ពេលថ្មីៗ​កន្លង​ទៅនេះ ​លោក​ Li ​Baodong ​អនុរដ្ឋមន្ត្រី​ការបរទេសចិន​បាន​ថ្លែងថា​ ភាគីចិន​សង្ឃឹម​ថា ​សន្និសីទ​អង្គការ​ APEC ​លើកនេះ​អាច​ទទួល​សមិទ្ធផល​វិជ្ជមាន ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ