អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម​និង​នាយករដ្ឋមន្ត្រី​វៀតណាម​ជួបសន្ទនា​ជាមួយ​លោក​ វ៉ាងយី​ រដ្ឋមន្ត្រី​ការបរទេស​ចិន​
2017-11-06 15:24:35  cri  Web Editor:Sun

ថ្ងៃទី៣​ខែវិចិ្ឆកា ​លោក ​Nguyen ​Phu ​Trong​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម​ និង​លោក ​Nguyen​ Xuan ​Phuc​ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ជួបសន្ទនា​ជាមួយ​លោក​ វ៉ាងយី​ រដ្ឋមន្ត្រី​ការបរទេស​ចិន​ដោយឡែក​ពីគ្នា​នៅ​ក្រុងហាណូយ ។

លោក ​Nguyen​ Phu ​Trong ​និង​លោក ​Nguyen​ Xuan ​Phuc ​បាន​ជូនពរ​យ៉ាង​រាក់ទាក់​ចំពោះ​សមាជ​បក្ស​កុម្មុយនិស្តចិន​លើកទី១៩​ដែលបាន​ទទួល​ជោគជ័យ​យ៉ាង​គាប់ប្រសើរ ​និង​ជូនពរ​ចំពោះ​ការដែល​គំនិត​ស្តីពី​សង្គមនិយម​ដ៏មាន​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក ​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​ត្រូវ​បញ្ជាក់​ជា​គតិណែនាំ​របស់​បក្ស​កុម្មុយនិស្តចិន ​ហើយ​បាន​បង្ហាញថា​ ភាគីវៀតណាម​នឹងរៀនសូត្រ​និង​ស្វែងយល់ពី​ស្មារតី​នៃ​សមាជ​បក្ស​កុម្មុយនិស្តចិន​លើកទី១៩​ រៀនសូត្រពី​បទពិសោធន៍​ដ៏មាន​ផលប្រយោជន៍​និង​ជោគជ័យ ​ដើម្បី​ជំរុញ​បុព្វហេតុ​អភិវឌ្ឍ​សង្គមនិយម​របស់​ប្រទេសខ្លួន​ ។​ ភាគីវៀតណាម​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការដែល​លោក ​ស៊ីជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​និងជា​ប្រធានរដ្ឋចិន​ដែល​ជិតនឹង​អញ្ជើញ​ទៅ​ចូលរួម​សន្និសីទ​ក្រៅផ្លូវការ​នៃ​ថ្នាក់​ដឹកនាំ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ ព្រមទាំង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​វៀតណាម​ ហើយ​វៀតណាម​នឹង​ខិតខំ​ប្រឹងប្រែង​ ត្រៀម​រៀបចំ​យ៉ាង​ម៉ត់ចត់​ ដើម្បី​ធានាឲ្យ​ដំណើរ​ទស្សនកិច្ច​លើកនេះ​ទទួល​ជោគជ័យ​យ៉ាង​គាប់ប្រសើរ ។

    លោក​ វ៉ាងយី ​បាន​ថ្លែងថា ​ការដែល​លោក ​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​និងជា​ប្រធានរដ្ឋចិន​អញ្ជើញ​ចេញ​​បំពេញ​ទស្សនកិច្ច​ជាលើកដំបូង​បន្ទាប់ពី​សមាជ​បក្ស​កុម្មុយនិស្តចិន​លើកទី១៩​គឺនៅ​ប្រទេស​វៀតណាម​ នេះបាន​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​ភាគីចិន​ចំពោះ​ទំនាក់ទំនង​ចិននិង​វៀតណាម​ ។ ​លោក​សង្ឃឹមថា​ ឆ្លង​តាម​ទស្សនកិច្ច​លើកនេះ​ អាច​ជំរុញ​ទំនាក់ទំនង​រវាង​បក្ស​និង​ប្រទេស​ទាំងពីរ​ឲ្យបោះ​ជំហានថ្មី​ទៀត ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ