លោក Nguyen Xuan Phuc ​នាយករដ្ឋមន្ត្រី​វៀតណាម​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Wang Yi​ ​រដ្ឋមន្ត្រី​ការបរទេស​ចិន
2017-11-04 15:54:00  cri  Web Editor:Deng

      ថ្ងៃទី ៣  ខែវិច្ឆិកា​ ​លោក  Nguyen Xuan Phuc ​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​វៀតណាម​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Wang Yi​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​នៅ​ទីក្រុង​ហាណូយ។

      លោក  Nguyen Xuan Phuc ​បាន​ថ្លែង​ថា ​ភាគី​វៀតណាម​រីករាយ​ក្នុង​ការ​គាំទ្រ​និង​ចូលរួម​ក្នុង​កិច្ចកសាង​ "ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ"​​ ក្នុង​ន័យ​​ជំរុញ​ឲ្យ​សម្រេច​បាន​នូវ​ការតភ្ជាប់​គ្នា​រវាង​ "ច្រក​របៀង​ពីរ​និង​វង់​សេដ្ឋកិច្ច​មួយ​" ​​ជាមួយ​ "ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"​ ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​​ទាំង​ពីរ​  ​​និង​បំពេញ​បន្ថែម​​កម្លាំង​រស់រវើក​ថ្មី​​សម្រាប់​ទំនាក់​ទំនង​រវាង​បក្ស​​និង​ប្រទេស​ទាំង​ពីរ។

       ជា​ការឆ្លើយ​តប​  ​លោក WangYi ​បាន​ថ្លែង​ថា  ​ប្រទេស​ចិន​និង​ប្រទេស​វៀតណាម​សុទ្ធតែ​ជា​ប្រទេស​កាន់​របប​សង្គម​និយម ​​​រវាង​​ចិន​​និង​​វៀតណាម​មិនថា​ភាគី​ណាមួយ​ក្តី ​​​ដែល​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន ​សុទ្ធតែ​ជា​ការបង្ហាញ​នូវ​​ភាព​ខ្លាំងក្លា​នៃ​កម្លាំង​សង្គមនិយម​។ ​បក្ស​និង​ប្រទេស​ទាំង​ពីរ​ចិន​និង​វៀតណាម​ត្រូវ​ពង្រឹង​ទំនុកចិត្ត​ថែម​ទៀត ​និង​តាមរយៈ​ការ​ដើរ​តាម​មាគ៌ា​អភិវឌ្ឍន៍​​ដែល​សមស្រប​នឹង​សភាពការណ៍​ជាតិ​​របស់​ខ្លួន​​ ​ធ្វើ​ការជំរុញ​​​បុព្វហេតុ​សង្គមនិយម​ប្រចាំ​​សតវត្យរ៍​ទី ២១ ​​ឲ្យ​កាន់តែ​មាន​​កម្លាំង​​រស់រវើក​ដ៏​ខ្លាំងក្លា​ថែម​ទៀត​៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ