លោកNguyenPhuTrongអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត​វៀតណាមជួបពិភាក្សាការងារជាមួយលោកWangYiរដ្ឋមន្ត្រីក្រសួងការបរទេសចិន
2017-11-04 16:01:18  cri  Web Editor:Liu

    ថ្ងៃទី៣ ខែវិចិ្ឆកា ​លោកNguyenPhuTrongអគ្គលេខាធិការ​នៃ​គណៈកម្មធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​WangYiរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។

លោក​NguyenPhuTrong​បាន​សម្តែង​ការ​​អបអរសាទរ​​យ៉ាង​កក់ក្តៅ​ចំពោះ​ភាព​ជោគជ័យ​ត្រចះត្រចង់​នៃ​ការ​បើក​ធ្វើ​​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ហើយ​ថ្លែងថា​ បក្ស​កុម្មុយនិស្ត​វៀតណាម​នឹង​រៀន​សូត្រ​និង​ស្វែង​យល់​​អំពី​ស្មារតី​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី១៩ ​ដើម្បីដក​យក​បទពិសោធន៍​ដ៏​​ជោគជ័យ​ និង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បុព្វហេតុ​សង្គម​និយម​របស់​ខ្លួន​។ភាគី​វៀតណាម​យកចិត្តទុកដាក់​​ខ្ពស់​នូវ​ដំណើរ​ទស្សនកិច្ច​​របស់​លោក​XiJinping​ប្រធានរដ្ឋ​ចិន​លើក​នេះ​ដោយ​បាន​ធ្វើ​ការងារ​ត្រៀម​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់​ ដើម្បី​ធានា​ឲ្យ​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ទទួល​បាន​ជោគជ័យ​ដ៏​គាប់​ប្រសើរ ក្នុង​ន័យ​លើក​កម្ពស់​នូវ​ទំនាក់ទំនង​រវាង​បក្ស​និង​ប្រទេស​នៃ​ប្រទេស​ទាំង​២​វៀតណាម​និង​ចិន៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ