​លោក វ៉ាង​អ៊ី រដ្ឋមន្ត្រី​ការប​រទេស​ចិន​ជួប​សន្ទនា​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​
2017-09-21 14:38:07  cri  Web Editor:Guo

      ថ្ងៃទី ២០ ខែ​កញ្ញា លោក វ៉ាង អ៊ី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ជួប​សន្ទនា​ជា​មួយ​លោក Kyung-wha Kang រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​អំឡុង​ពេល​ចូល​រួម​មហា​សនិ្នបាត​នៃ​អង្គការ​សហប្រជាជាតិ ។

      លោក វ៉ាង អ៊ី​បាន​ថ្លែង​ថា ប្រទេស​ចិន​យល់​ពី​សេចក្តី​ត្រូវ​ការ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុងការ​គាំពារ​សនិ្តសុខ​របស់​ប្រទេស​ជាតិ ប៉ុន្តែ​ចិន​ប្រឆាំង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល THAAD​នៅ​កូរ៉េ​ខាង​ត្បូង​ជា​ដាច់​ខាត ។ ប្រទេស​ចិន​ដាស់​តឿន​ឲ្យ​កូរ៉េខាង​ត្បូង​ប្រឈម​មុខ​ដោយ​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​ផ្តោត​ជា​សំខាន់​និង​​សមហេតុសមផល​របស់​ប្រទេស​ចិន ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​​ដោយ​សមរម្យ​និង​ជា​បន្ទាន់ ដើម្បី​លើកថ្ម​ដែល​បាន​រារាំង​ដល់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ