លោក​វ៉ាងអ៊ី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​អញ្ជើញ​ចូលរួម​សន្និសីទថ្នាក់​​រដ្ឋមន្រ្តី​ការ​បរទេស​រវាង​ប្រទេស​ ៦ និង​អ៊ីរ៉ង់
2017-09-21 15:54:29  cri  Web Editor:Zhai

      ថ្ងៃទី ២០ ខែ​កញ្ញា លោក​វ៉ាង​អ៊ី រដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសរវាង​ប្រទេស​ ៦ និង​អ៊ីរ៉ង់នៅ​ទីស្នាក់​​ការទូទៅ​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក​ ។

      លោក​វ៉ាង​អ៊ី បាន​ថ្លែង​ថា កិច្ចព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ​ស្តីពី​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​បាន​ដោះស្រាយ​វិបត្តិ​នុយគ្លេអ៊ែរ​អ៊ី​រ៉ង់ ​​ពង្រឹង​ប្រព័ន្ធ​មិន​រីក​សាយ​ភាយ​អាវុធ​​នុយគ្លេអ៊ែរ​អន្តរជាតិ​ដែល​យក​សន្ធិសញ្ញា​ស្តីពីការ​មិន​រីកសាយភាយ​អាវុធ​នុយគ្លេអ៊ែរ​ជា​មូលដ្ឋាន ​ក្លាយ​ជា​សមិទ្ធផល​ដ៏សំខាន់​​នៃ​ការ​គ្រប់​គ្រង​សន្តិសុខ​អន្តរជាតិ ​​មាន​ផល​ប្រយោជន៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​ក្តៅ​មួយ​ចំនួន​​តាម​រយៈ​វិធី​នយោបាយ​​និង​ការ​ទូត​ផង​ដែរ ។ លោក​សង្ឃឹមថា​ សន្និសីទ​លើក​នេះ​អាច​មាន​​សញ្ញា​វិជ្ជមាន​សម្រាប់​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ និង​ច្របាច់​បញ្ចូល​នូវ​កម្លាំង​ចលករ​ផ្នែក​នយោបាយដើម្បី​អនុវត្ត​កិច្ចព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយនេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ