លោក​វ៉ាង​ អ៊ី រដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន​អញ្ជើញ​ចូល​រួម​សន្និសីទ​ជាន់​ខ្ពស់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ស្តីពី​ប្រតិបត្តិការ​រក្សា​សន្តិភាព​នៃ​អង្គការ​សហប្រជាជាតិ​​​​
2017-09-21 15:52:51  cri  Web Editor:Zhai

     ថ្ងៃទី ២០ ខែ​កញ្ញា លោក​វ៉ាង អ៊ី​ រដ្ឋមន្រ្តី​ក្រសួងការបរទេស​ចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ជាន់​ខ្ពស់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ស្តីពី​ប្រតិបត្តិការ​រក្សា​សន្តិភាព​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក ។

      ក្នុង​​សុន្ទរកថា​ លោក​វ៉ាង​អ៊ី បាន​ថ្លែង​ថា ប្រទេសចិន​​គាំទ្រ​ដល់​ការ​ធ្វើកំណែ​​ទម្រង់​ដោយ​សមរម្យ​និង​ចាំ​បាច់​ចំពោះ​​ប្រតិបត្តិការ​រក្សា​សន្តិភាព​ ដើម្បី​អនុវត្ត​ឲ្យ​ល្អ​ពេញ​លេញ​នូវ​សិទ្ធិ​ដែល​គេ​បាន​ប្រគល់​ឲ្យ​ ។ កំណែ​ទម្រង់​ប្រតិបត្តិការ​រក្សា​សន្តិភាព​​ត្រូវ​អនុលោម​តាម​បទដ្ឋាន​ជា​មូលដ្ឋាននៃ​ទំនាក់​ទំនង​អន្តរជាតិ​ ដូចជា​មាន​សមភាព​​ខាង​អធិតេយ្យភាព​ មិនជ្រៀត​ជ្រែក​​កិច្ចការ​ផ្ទៃក្នុង​ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ ជាដើម ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ