លោក វ៉ាង​អ៊ី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​សន្ទនា​ថ្នាក់​ខ្ពស់​ក្រៅ​ផ្លូវការ​អំពី​បញ្ហា​បម្រែ​បម្រួល​​អាកាសធាតុ​
2017-09-20 15:23:23  cri  Web Editor:Guo

      ថ្ងៃទី ១៩ ខែ​កញ្ញា​តាម​ម៉ោង​តំបន់ លោក វ៉ាង​អ៊ី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​សន្ទនា​ថ្នាក់​ខ្ពស់​ក្រៅ​ផ្លូវការ​អំពី​បញ្ហា​បម្រែ​បម្រួល​​អាកាសធាតុ​​នៅ​ទីស្នាក់ការ​ទូទៅ​នៃ​អង្គការ​សហប្រជាជាតិ​នៅក្រុងញូវយ៉ក ។

      ​ក្នុង​កិច្ច​ប្រជុំ លោក វ៉ាង​អ៊ី​បាន​ថ្លែង​ថា ក្រោយពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​មាន​សុពលភាព​កាល​ពី​ខែ​វិចិ្ឆកា​នាឆ្នាំ​កន្លង​ទៅ កិច្ច​ប្រតិបតិ្តការ​នៃ​សហគមន៍​អន្តរជាតិ​សម្រាប់​ទប់ទល់នឹង​ការ​បម្រែ​បម្រួល​អាកាសធាតុ​បាន​ឈាន​ដល់​ដំណាក់កាល​ជា​គន្លឹះ ។ សហគមន៍​អន្តរជាតិ​គួរ​តែអនុវត្ត​​ការ​ទប់​ទល់​នឹង​ការ​បម្រែ​បម្រួល​អាកាសធាតុ​ដោយ​គួបផ្សំ​ជា​មួយ​និង​​របៀបវារៈ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ ២០៣០ ឲ្យ​បាន​ល្អ ដើម្បី​ស្វែង​រក​ការ​អភិវឌ្ឍ​ផង​និង​ទប់​ទល់​នឹង​ភាព​ប្រឈម​​ឲ្យ​បាន​ល្អ​ទៀត​ផង ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ