ប្រទេស​ចិន​ដាស់​តឿន​ឲ្យ​ប្រទេស​ជប៉ុន​ដោះ​ស្រាយ​បញ្ហា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​ក្នុង​ជួរ​កងទ័ព​ឲ្យ​បាន​សមរម្យ​ដោយ​កាន់​អាកប្បកិរិយា​ទទួល​ខុស​ត្រូវ​
2017-09-19 15:01:51  cri  Web Editor:Guo

      ថ្ងៃទី ១៨ ខែ​កញ្ញា ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​ដែល​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង លោក Lu Kang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​ទទូច​ឲ្យ​ប្រទេស​ជប៉ុន​អនុវត្ត​ជាក់​ស្តែង​តាម​​កិច្ច​សន្យា​ឆ្លុះ​បញ្ចាំង​លើ​ប្រវត្តិសាស្ត្រ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​ក្នុង​ជួរ​កងទ័ព​ឲ្យ​បាន​សមរម្យ​ដោយ​កាន់​អាកប្បកិរិយា​ទទួល​ខុស​ត្រូវ​ផង​ដែរ ។

      តាម​ដំណឹង​ឲ្យ​ដឹង​ថា ឯកសារ​អំពី​បញ្ហា​ស្រ្តី​បម្រើ​ផ្លូវ​ភេទ​ក្នុង​ជួរ​កងទ័ព​ដែល​លើក​ឡើង​ដោយ​សង្គម​ស៊ីវិល​របស់​​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ត្បូង​សុរប​មាន​ចំនួន៨​ប្រទេស​នោះ មាន​លទ្ធភាព​ដាក់​បញ្ចូល​ក្នុង​សម្បតិ្ត​បេតិកភ័ណ្ឌ​នៃ​ការ​ចង​ចាំ​របស់​​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​បើ​សិន​ជា​ទទួល​បាន​ការ​ពិនិត្យ​និង​អនុម័ត​នៅ​ខែ​ក្រោយ​ខាង​មុខ​នេះ ។ តាម​ការ​សនិ្នដ្ឋាន​ បើ​សិន​ជា​ការ​ស្នើ​សុំ​លើក​នេះ​ទទួល​បាន​ជោគជ័យ នោះ​សាធារណៈ​មតិ​ក្នុង​ប្រទេស​ជប៉ុន​ដែល​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ទទួល​បន្ទុក​ចំណាយ​សំណង​របស់​អង្គការ​យូណេស្កូ​នឹង​កាន់​តែ​ខ្លាំង​ឡើង​ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ