ប្រទេសតួកគី​ធ្វើ​​សមយុទ្ធ​យោធា​នៅជិត​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់
2017-09-19 15:19:07  cri  Web Editor:Wang

 ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៧ អគ្គសេនាធិការដ្ឋននៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសតួកគីបានចេញសេចក្តីថ្លែងការណ៍ថា កងទ័ពប្រទេសតួកគីធ្វើ​សមយុទ្ធយោធានៅជិតព្រំដែនប្រទេសអ៊ីរ៉ាក់នៅថ្ងៃដដែល ។ 

        តាមសេចក្តីថ្លែងការណ៍ឲ្យដឹងថា តំបន់​សមយុទ្ធ​នៅជិតព្រំដែនក្បែរច្រក Haber ​​នេះ​គឺផ្លូវសំខាន់របស់តំបន់ស្វយ័ត Kurdistan ប្រទេសអ៊ីរ៉ាក់ ។ ប្រព័ន្ធសារព័ត៌មានសម្គាល់ថា នេះជាវិធានការរបស់ប្រទេសតួកគី ដើម្បីទប់ទល់​នឹងតំបន់ស្វយ័ត Kurdistanរបស់ប្រទេសអ៊ីរ៉ាក់​ដែលគ្រោង​រៀបចំធ្វើការបោះឆ្នោតសកលស្តីពីឯករាជ្យភាពរបស់ខ្លួននៅពេលអនាគត ។ 
ទាក់ទង​ជាមួយ​យើង​ខ្ញុំ