លោក Wang Yi ​រដ្ឋមន្ត្រីការបរទេស​ចិន​ជួប​សន្ទនា​ជាមួយ​លោក Guterres ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​
2017-09-19 15:17:22  cri  Web Editor:Wang

ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៧ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនៅក្រុងញូវយ៉កក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ ។ 

         លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនថ្លែងថា ប្រទេសចិនសង្ឃឹមថា ក្រោមភាពប្រឈម​មុខនឹងកត្តាមិនស្ថិតស្ថេរនិងមិនប្រាកដប្រជាជាច្រើនក្នុងពិភពលោក​​ អង្គការសហប្រជាជាតិ​រឹតតែដើរតួនាទីកាន់តែសំខាន់​ ។ ភាគីចិនរីករាយ​ពង្រឹងកិច្ចសហប្រតិបត្តិការ​បន្ថែមទៀតជាមួយអង្គការសហប្រជាជាតិឈរលើមូលដ្ឋាននៃមតិឯកភាពរួម​  ព្រមទាំងគាំពារកម្មវត្តនិងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ​គាំពារ​ដំណើរការនៃពហុភាគីនិយម​ប្រឹងប្រែងលើបញ្ហា​អភិវឌ្ឍ​និងលើកកម្ពស់ប្រសិទ្ធភាពលើសកម្មភាព​រក្សាសន្តិភាព ដើម្បីទប់ទល់​នឹង​បញ្ហាប្រឈមជាសកលនានាប្រកបដោយប្រសិទ្ធភាពដែលមានលក្ខណៈសកល ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ