លំហាត់​​សមយុទ្ធ​ស្តីពី​ការ​រុករក​និង​ជួយ​សង្គ្រោះ​ចម្រុះ​លើ​សមុទ្រ​របស់​ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​នឹង​ធ្វើ​ឡើង
2017-08-24 14:37:54  cri  Web Editor:Guo

      ថ្ងៃទី ២៣ ខែ​សីហា អ្នក​សារព័ត៌មាន​បាន​ដំណឹង​ពី​សនិ្នសីទ​សម្រប​សម្រួល​លើក​ទី​ពីរ​សម្រាប់​គម្រោង​រៀបចំ​លំហាត់​សមយុទ្ធ​ស្តីពី​ការ​នាវា​រុករក​និង​ជួយ​សង្គ្រោះ​ចម្រុះ​លើ​សមុទ្រ​របស់​ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​ឲ្យ​ដឹង​ថា លំហាត់​សមយុទ្ធ​ស្តីពី​ការ​រុករក​និង​ជួយ​សង្គ្រោះ​ចម្រុះ​លើ​សមុទ្រ​របស់​ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​ នឹង​ធ្វើ​ឡើង​នៅ​ក្រុង Zhan Jiang ខេត្ត​ហ្វាងតុង​នៃ​ប្រទេស​ចិន​នៅ​ខែ​តុលា​ខាង​មុខ​នេះ ។

      តំណាង​និង​អ្នក​ជំនាញការ​ដែល​មក​ពី​ស្ថាប័ន​រុករក​និង​ជួយ​សង្គ្រោះ​នៃ​ប្រទេស​ចិន​ កម្ពុជា ឡាវ មីយ៉ាន់ម៉ា​និង​ថៃ​ជា​ដើម​បាន​ចូលរួម​សនិ្នសីទ​លើក​នេះ ព្រម​ទាំង​បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​អំពី​ការ​រៀប​ចំ​សកម្មភាព គម្រោង​ប្រតិបតិ្ត​និង​របៀបវារៈ​អនុវត្ត​ជាដើម​សម្រាប់​ព្រឹតិ្តការណ៍​លំហាត់​សមយុទ្ធ​រួម​គ្នា​នេះ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ