​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​សម្តែង​សេចកី្ត​ត្រេកអរ​ចំពោះ​ការ​រក្សាភាព​អត់ធ្មត់របស់​កូរ៉េ​ខាង​ជើង ប្រទេស​ចិន​សង្ឃឹម​ភាគីនានា​បង្ហាញ​សុទ្ធចិត្ត​ទៅ​វិញ​ទៅមក
2017-08-24 14:34:56  cri  Web Editor:Guo

      ថ្ងៃទី ២២ ខែ​សីហា លោក Tillerson រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថា លោក​មាន​ការ​ត្រេកអរ​ណាស់​ដែល​បាន​ឃើញ​កូរ៉េ​ខាង​ជើង​បង្ហាញ​ពី​ភាព​អត់​ធ្មត់​គ្រាន់​បើ​​តាំង​ពី​ក្រុម​ប្រឹក្សា​សនិ្តសុខ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថី្មចំពោះ​កូរ៉េ​ខាង​ជើង​មក លោក​បាន​ថ្លែង​ទៀត​ថា នេះ​ប្រហែល​ជា​ផ្លូវ​មួយ​សម្រាប់​ការ​បើក​ធ្វើ​កិច្ច​សន្ទនា​រវាង​អាមេរិក​និង​កូរ៉េ​ខាងជើង​ ។ ទាក់ទិន​នឹង​រឿង​នេះ លោក​ស្រី Hua Chunying អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ថ្ងៃទី ២៣ ខែសីហា​ថា ប្រទេស​ចិន​បាន​ចាប់​អារម្មណ៍​ដល់​ការ​បង្ហាញ​អាកប្បកិរិយា​ពាក់​ព័ន្ធ​របស់​លោក​ Tillerson រដ្ឋមន្ត្រី​ក្រសួង​ការបរទេ​សអាមេរិក​ហើយ ជា​ពិសេស​បាន​ផ្តោត​សំខាន់​ទៅលើ​ពាក្យ​សំដី​របស់​លោក​ដែល​បាន​គូស​បញ្ជាក់​ពី​លទ្ធភាព​នៃ​ការ​បើក​ធ្វើ​កិច្ច​សន្ទនា​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង​ ។

      លោកស្រី Hua Chunying បាន​ថ្លែង​​ទៀត​ថា ឆ្លង​តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ភាគី​នានា ស្ថានការណ៍​តាងតឹង​នៃ​ឧបទ្វីប​កូរ៉េ​បាន​លេច​ចេញ​តម្រុយ​មាន​ភាព​ធូរ​ស្រាល​ខ្លះ​ហើយ​ ប៉ុន្តែ​នៅ​តែ​មាន​ភាព​ស្មុគ​ស្មាញ​និង​រសើប​ខ្លាំង​ដដែល បណ្តា​ភាគី ជាពិសេស​គឺ​សាមី​ប្រទេស​ពាក់ព័ន្ធ​ដូចជា​​កូរ៉េ​ខាង​ជើង​និង​អាមេរិក​ត្រូវ​រក្សា​ភាព​អត់​ធ្មត់ ​និង​ធ្វើ​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​ដ៍​ពិត​ប្រាកដ​ឲ្យ​បាន​កាន់​តែ​ច្រើន​ផង​ដែរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ