លោក​Yang​ Jiechiទីប្រឹក្សាកិច្ចការរដ្ឋចិន​ពិភាក្សាការងារ​តាម​ទូរស័ព្ទ​ជា​មួយ​លោក​Tillerson រដ្ឋមន្រ្តីការបរទេស​អាមេរិក​តាមការ​ណាត់ជួប​
2017-08-24 10:47:31  cri  Web Editor:Wang

  ថ្ងៃទី​២៣​ខែសីហា​ ​លោក​Yang​ Jiechiទីប្រឹក្សាកិច្ចការរដ្ឋចិនបាន​​ពិភាក្សាការងារ​តាម​ទូរស័ព្ទ​ជា​មួយ​លោក​Tillerson រដ្ឋមន្រ្តីការបរទេស​អាមេរិក​តាមការ​ណាត់ជួប​។ 

      លោក​Yang​ Jiechiបាន​ថ្លែង​ថា​ ​បច្ចុប្បន្ន​ ​ភាគី​ទាំង​២​ចិននិង​អាមេរិក​បាន​រក្សា​ការប្រាស្រ័យ​ទាក់ទង​និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​យ៉ាង​ទូលំទូលាយ​ ​ប្រការ​នេះ​គឺ​សមស្រប​នឹង​ផល​ប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ​និង​ពិភពលោក​។ ​ភាគី​ទាំង​ពីរ​គប្បី​អនុលោក​តាម​គំនិត​ឯកភាព​ដ៏​សំខាន់​របស់​ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​ពីរ​ ​ដោយ​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​ចាប់​ពីថ្នាក់លើ​រហូតដល់ថ្នាក់ក្រោម​​។ ​សង្ឃឹមថា​ភាគី​ទាំង​ពីរ​អាច​ប្រកៀកស្មា​គ្នាឈាន​ទៅ​មុខ​ ​គោរព​និង​​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ ​ត្រួសត្រាយ​កិច្ចសហប្រតិបត្តិការ​ ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សមរម្យ​ ​ដើម្បី​រួមគ្នា​រក្សានិន្នាការ​ដ៏ល្អប្រសើរ​នៃ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និងអាមេរិក។​

      

 

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ