ប្រធានាធិបតី​នេប៉ាល​ជួបសន្ទនា​ការងារ​ជាមួយ​លោក​វ៉ាងយ៉ាង​ឧបនាយករដ្ឋមន្រ្តី​ចិន​
2017-08-17 11:51:40  cri  Web Editor:Wei

    ថៃ្ងទី​១៦​ ខែ​សីហា​ នៅ​ក្រុង​កាត់ថ្មាន់ឌូ​ លោកស្រី​ Bhandari​ ប្រធានាធិបតី​នេប៉ាល​បាន​ជួប​សន្ទនា​ការងារ​ជាមួយ​លោក​វ៉ាងយ៉ាង​ឧបនាយករដ្ឋមន្រ្តី​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេប៉ាល។​

    លោកស្រី​ Bhandari​ បាន​ថែ្លងថា​ ភាគី​នេប៉ាល​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​មហិមា​នៃ​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ដែល​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​លើកឡើង​ ហើយ​ភាគី​នេប៉ាល​នឹង​ចូលរួម​ការ​កសាង​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​យ៉ាង​សកម្ម​ដើម្បី​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ដ៏​មេត្រីភាព​រវាង​ចិន​និង​នេប៉ាល​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​វិវឌ្ឍន៍​ទៅ​មុខ​ឥត​ឈប់​ឈរ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ