កិច្ចចរចា​ស្តីពី​ការដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​វគ្គទីពីរ​រវាង​ប្រទេស​អង់គ្លេស​និង​សហភាព​អឺរ៉ុប​បាន​បញ្ចប់​ហើយ​ បញ្ហា​សំខាន់ៗ​ដែល​បាន​ពិភាក្សា​​នៅ​មិនទាន់​ទទួល​លទ្ធផល​ផ្លែផ្កា​ណាមួយ​នោះទេ​
2017-07-21 14:48:20  cri  Web Editor:Sun
    ថ្ងៃទី២០​ខែកក្កដា​ ការចរចា​ស្តីពី​ការដកខ្លួន​ចេញពី​សហភាពអឺរ៉ុប​វគ្គទីពីរ​រវាង​ប្រទេស​អង់គ្លេស​និង​សហភាពអឺរ៉ុប​បាន​បញ្ចប់​ហើយ​នៅ​ទីស្នាក់ការ​ទូទៅ​នៃ​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​ក្រុង​ព្រុចស៊ែល​ ។ ​ភាគីទាំងពីរ​មិនអាច​ឈានដល់​មតិឯកភាពគ្នា​អំពី​បញ្ហា​សំខាន់ៗ​ដែលបាន​ពិភាក្សា​​ដូចជា​ថវិកា​ត្រូវបង់​បន្ទាប់ពី​ដក​ខ្លួន​ចេញពី​សហភាពអឺរ៉ុប​និង​ការគ្រប់គ្រង​សិទ្ធិ​របស់​ប្រជាជន​នៅ​បរទេស​ជាដើម ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ