កិច្ចសន្ទនា​ផែ្នក​សេដ្ឋកិច្ច​ដោយ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​អាមេរិក​វគ្គ​ទី១​ទទួល​បាន​សមិទ្ធផល​វិជ្ជមាន
2017-07-21 15:22:55  cri  Web Editor:Wei
    ថៃ្ងទី​១៩​ ខែ​កក្កដា​ កិច្ចសន្ទនា​ផែ្នក​សេដ្ឋកិច្ច​ដោយ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​អាមេរិក​វគ្គ​ទី១​បាន​បើកធ្វើ​នៅ​ក្រុង​វ៉ាស៊ីនតោន​ប្រទេស​អាមេរិក។​លោក​វ៉ាងយ៉ាង​ឧបនាយករដ្ឋមន្រ្តី​នៃ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋចិន​និង​លោក​ Mnuchin​ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក​Wilbus​Ross​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ធ្វើជា​សហអធិបតី​នៃ​កិច្ចសន្ទនា​លើក​នេះ។​ភាគី​ទាំងពីរ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​មតិគ្នា​កាន់តែ​ស៊ីជម្រៅ​ជុំវិញ​ប្រធានបទ​យ៉ាង​ទូលំ​ទូលាយ​ ដូចជា​មុខរបរ​សេវាកម្ម​ គម្រោងផែនការ​រយៈពេល​មួយរយ​ថៃ្ង​និង​មួយឆ្នាំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផែ្នក​សេដ្ឋកិច្ច​រវាង​ចិន​និង​អាមេរិក​ សេដ្ឋកិច្ច​និង​ការ​គ្រប់គ្រង​ពិភពលោក​ទាំង​មូល​ពាណិជ្ជកម្ម​និង​វិនិយោគ​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ផែ្នក​កសិកម្ម​ជាដើម​ ហើយ​កិច្ចសន្ទនា​លើកនេះ​បាន​ឈាន​ដល់​គោលបំណង​ដែល​បាន​គ្រោង​ទុក៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ