លោក​ Abbas​ ប្រធានាធិបតី​ប៉ាឡេស្ទីន​ថែ្លង​ថា​ ភាគី​ប៉ាឡេស្ទីន​មាន​ក្តីសង្ឃឹម​ចូល​រួម​ការ​កសាង​គំនិត​ផ្តួច​ផ្តើម​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​
2017-07-17 14:26:22  cri  Web Editor:Wei
    តាម​សេចក្តីអញ្ជើញ​របស់​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​ លោក​ Abbas​ ប្រធានាធិបតី​ប៉ាឡេស្ទីន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន​ចាប់ពី​ថៃ្ងទី​១៧​ដល់​ថៃ្ងទី​២០​ខែ​កក្កដា។​អំឡុង​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​យក​សារព័ត៌មាន​មុន​ពេល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ លោក​Abbas​ប្រធានាធិបតី​ប៉ាឡេស្ទីន​បាន​ថែ្លងថា​ ភាគី​ប៉ាឡេស្ទីន​មាន​ក្តីសង្ឃឹម​ក្នុង​ការ​ពិគ្រោះ​ពិភាក្សា​ជា​មួយ​ប្រទេស​ចិន​ព្រមទាំង​ភាគី​នានា​ដែល​បាន​ចូលរួម​ការ​កសាង​គំនិត​ផ្តួចផ្តើម​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ថា​ តើ​ធ្វើ​កិច្ចសហប្រតិ​បត្តិការ​លើ​គ្រប់វិស័យ​ ដូចជា​ផែ្នក​សេដ្ឋកិច្ច​ វប្បធម៌​ព្រមទាំង​ហេដ្ឋារចនាសម័្ពន្ធ​ជាដើម​កាន់តែ​ស៊ីជម្រៅ​ដូច​មេ្តច?​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ