ក្នុង​សន្និសីទ​ការងារ​ហិរញ្ញវត្ថុ​ទូទាំង​ប្រទេស​ចិន​ លោក​ស៊ី​ ជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​សង្កត់​ធ្ងន់​ថា ត្រូវ​បម្រើការ​ដល់អង្គភាព​​សេដ្ឋកិច្ចពិត​​ បង្ការ​និង​គ្រប់​គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​ ធ្វើ​ឲ្យ​ការ​កែ​ទម្រង់​ហិញ្ញវត្ថុ​មានភាពកាន់តែ​ស៊ីជម្រៅ​
2017-07-16 16:32:54  cri  Web Editor:Zhai

      សន្និសីទ​ការងារ​ហិញ្ញវត្ថុ​ទូទាំង​ប្រទេសចិន​បាន​បើក​ធ្វើ​​នៅ​ក្រុង​ប៉េកាំង​ពី​ថ្ងៃទី ១៤​ ដល់​ទី ១៥  ខែ​កក្កដា​ ។ លោក​ស៊ី ជីនភីង​ ប្រធានរដ្ឋចិន​ បាន​អញ្ជើញ​ចូលរួម​​សន្និសីទ​លើក​នេះ និង​ថ្លែង​សុន្ទរកថា​ជាគន្លឹះ​​ ។ លោក​សង្កត់​ធ្ងន់​ថា ហិរញ្ញវត្ថុ​ជា​កម្លាំងស្នូល​សម្រាប់​​ប្រកួត​ប្រជែង​ដ៏​សំខាន់​របស់​រដ្ឋ​ សន្តិសុខផ្នែក​​ហិរញ្ញវត្ថុ​ជា​ចំណែក​សំខាន់​នៃ​សន្តិសុខ​ជាតិ របប​ហិរញ្ញវត្ថុ​ជា​របប​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច ។ ចាំបាច់​ត្រូវ​តែ​បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​​ក្នុង​ការងារ​ហិរញ្ញវត្ថុ​ ប្រកាន់​ខ្ជាប់​នូវទស្សនគោល​​ធ្វើ​ការ​ដែល​រក្សា​ភាព​នឹងនរ​ក្នុង​ការ​ស្វែង​រក​ការ​រីក​ចម្រើន​ អនុវត្ត​តាម​ក្បួន​អភិវឌ្ឍ​ផ្នែក​ហិរញ្ញវត្ថុ​ ព័ទ្ធជុំវិញ​ភារកិច្ច​ចំនួន ៣ ដូចជា​បម្រើការ​ដល់​អង្គភាព​សេដ្ឋកិច្ច​ពិត​ បង្ការ​និង​គ្រប់​គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​ និង​ធ្វើ​ឲ្យ​ការ​កែ​ទម្រង់​​ហិរញ្ញវត្ថុ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ​ ធ្វើ​ការ​ច្នៃ​ប្រឌិត​ថ្មី​និងកែ​លម្អ​ការ​សម្រួល​និង​គ្រប់​គ្រង​​ផ្នែក​ហិរញ្ញវត្ថុ​ ​ធ្វើ​ឲ្យ​មាន​ភាព​កាន់​តែ​ល្អ​ពេញ​លេញ​នូវ​របប​សហគ្រាស​ហិរញ្ញវត្ថុ​ទំនើប​ កែ​លម្អ​ប្រព័ន្ធ​ទីផ្សារ​​ហិរញ្ញវត្ថុ​ ជំរុញ​ការ​កសាង​ក្រប​ខ័ណ្ឌ​គ្រប់​គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ទំនើប​ ពន្លឿន​ការ​កែ​ប្រែបែប​បទ​​អភិវឌ្ឍ​ហិរញ្ញវត្ថុ​ ធ្វើ​ឲ្យ​​និតីរដ្ឋ​​ផ្នែក​ហិរញ្ញវត្ថុ​មានភាពកាន់តែ​ល្អ​ពេញ​លេញ​ ធានា​ដល់​សន្តិសុខ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រទេសជាតិ​ សំដៅ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​មានការ​អភិវឌ្ឍ​ដោយ​បរិសុទ្ធ​និង​ល្អ​ប្រសើរ ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ