ប្រទេស​អ៊ីរ៉ាក់​រៀបចំ​ពិធីត្រួត​ពល​​ដើម្បី​អបអរសាទរ​ការ​រំដោះ​ក្រុង​Mosul
2017-07-16 16:29:22  cri  Web Editor:Zhai

     ថ្ងៃទី ១៥ ខែកក្កដា ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​រៀបចំ​ពិធីត្រួត​ពល​​នៅ​ក្រុង​បាកដាត​ រដ្ឋធានី​ប្រទេ​ស​អ៊ីរ៉ាក់​ ដើម្បី​អបអរសាទរ​ការ​រំដោះ​ក្រុង​Mosul ។ លោក​Haider al-Abadi ​នាយករដ្ឋមន្រ្តី​និង​ជា​មេបញ្ជាការ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រទេស​អ៊ីរ៉ាក់​បានដឹក​នាំឧត្តម​​មន្រ្តី​​នៃ​ក្រសួង​ការពារជាតិ​និង​ក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់​ទស្សនា​ពិធីត្រួត​ពល​​លើក​នេះ ។ 

ឥស្សរជន​នៃ​ស្ថាប័ន​សន្តិសុខ​អ៊ីរ៉ាក់​ដែល​មិនព្រម​ធ្លាយ​​​ឈ្មោះ​បាន​ប្រាប់​​​អ្នក​សារព័ត៌មាន​នៃ​ទីភ្នាក់​ងារ​សារ​​ព័ត៌មាន​ស៊ីនហ្វាចិន​ថា ដោយសារ​​គិត​ពិចារណា​ពី​កត្តារ​សន្តិសុខ​ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​សារ​ព័ត៌មានទាំង​​ក្នុង​​និង​ក្រៅ​ប្រទេស​ភាគ​ច្រើន​ទៅ​ដល់​កន្លែង​រៀបចំ​ពិធី​នោះ​ទេ ។ 

ថ្ងៃទី ១០ ខែ​កក្កដា នៅ​បញ្ជាការ​ដ្ឋាន​នៃ​កង​ទ័ព​ប្រឆាំង​ភេរវកម្ម​​ដែល​ស្ថិត​នៅ​សមរភូមិ​ក្រុង​Mosul លោក​Abadi បាន​ប្រកាស​ថា ការ​ត្រួត​ត្រា​ចំពោះ​​​ក្រុង​​Mosul​របស់​អង្គការ​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម​បាន​ត្រូវ​ផ្តួលរលំទាំង​ស្រុង​ហើយ​ ទីក្រុង​នេះ​​ត្រូវ​បាន​រំដោះ​ទាំង​ស្រុង ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ